ព្រះត្រៃបិដក ភាគ ៥០

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​កាល​លះបង់​ធម៌​ទាំង​ ​៣​ ​បាន​ហើយ​ ​ទើប​គួរ​លះបង់​នូវ​សេចក្តី​មិន​អើពើ​ ​លះបង់​នូវ​ភាពជា​អ្នក​ប្រដៅ​ក្រ​ ​លះបង់​នូវ​ភាព​នៃ​បាបមិត្ត​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​នេះ​ ​ជា​អ្នកមាន​សេចក្តី​អៀនខ្មាស​នឹង​អំពើទុច្ចរិត​ ​ក្តៅ​នឹង​អំពើទុច្ចរិត​ ​មិន​ប្រមាទ​។​ ​កាលបើ​បុគ្គល​នោះ​ ​មិន​ប្រមាទ​ហើយ​ ​ទើប​គួរ​ដើម្បី​លះបង់​នូវ​សេចក្តី​មិន​អើពើ​ ​លះបង់​នូវ​ភាពជា​អ្នក​ប្រដៅ​ក្រ​ ​លះបង់​នូវ​ភាព​នៃ​បាបមិត្ត​បាន​។​ ​កាលបើ​បុគ្គល​នោះ​ ​មាន​កល្យាណមិត្ត​ហើយ​ ​ទើប​គួរ​ដើម្បី​លះបង់​នូវ​ភាព​មិន​មាន​សទ្ធា​ ​លះបង់​នូវ​សេចក្តី​មិនដឹង​នូវ​ពាក្យ​ពោល​ ​លះបង់​នូវ​សេចក្តី​ខ្ជិល​បាន​។​ ​កាលបើ​បុគ្គល​នោះ​ ​មាន​សេចក្តី​ព្យាយាម​ប្រារព្ធ​ហើយ​ ​ទើប​គួរ​ដើម្បី​លះបង់​នូវ​សេចក្តី​រវើរវាយ​ ​លះបង់​នូវ​ការ​មិន​សង្រួម​ ​លះបង់​នូវ​ភាព​ទ្រុស្តសីល​បាន​។​ ​កាលបើ​បុគ្គល​នោះ​ ​មាន​សីល​ ​ទើប​គួរ​ដើម្បី​លះបង់​នូវ​សេចក្តី​ប្រាថ្នា​ ​ដើម្បី​មិនឃើញ​នូវ​ព្រះ​អរិយៈ​ទាំងឡាយ​ ​លះបង់​នូវ​សេចក្តី​ប្រាថ្នា​ ​ដើម្បី​មិន​ស្តាប់​នូវ​អរិយធម៌​ ​លះបង់​នូវ​ចិត្ត​ប្រកួត​ប្រកាន់​បាន​។​ ​កាលបើ​បុគ្គល​នោះ​ ​មិន​មានចិត្ត​ប្រកួត​ប្រកាន់​ហើយ​ ​ទើប​គួរ​ដើម្បី​លះបង់​នូវ​ការ​ភ្លេចស្មារតី​ ​លះបង់​នូវ​សេចក្តី​មិនដឹង​ខ្លួន​ ​លះបង់​នូវ​សេចក្តី​រសាប់រសល់​នៃ​ចិត្តបាន​។​ ​
ថយ | ទំព័រទី ៣២៣ | បន្ទាប់
ID: 636855439114645577
ទៅកាន់ទំព័រ៖