ព្រះត្រៃបិដក ភាគ ៥០

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​បាប​ប្រកបដោយ​អសទ្ធម្ម​ ​១០​ ​យ៉ាង​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​ប្រកបដោយ​អសទ្ធម្ម​ ​១០​ ​យ៉ាង​ ​តើ​ដូចម្តេច​។​ ​គឺជា​អ្នក​កំចាត់​បង់​ ​(​នូវ​គុណ​)​ ​១​ ​ជា​អ្នកក្រ​អឺត​ក្រឱង​ ​១​ ​ជា​អ្នកមាន​សេចក្តី​រវះរវាម​ ​១​ ​ជា​អ្នក​ស៊ី​ច្រើន​ ​១​ ​ជា​មនុស្ស​អាក្រក់​ ​១​ ​ជា​អ្នក​មិន​មាន​សេចក្តី​ករុណា​ ​១​ ​ជា​អ្នកមាន​កំឡាំង​ថយ​ ​១​ ​ជា​អ្នកមាន​សំឡេង​អាក្រក់​ ​១​ ​ជា​អ្នកមាន​ស្មារតី​វង្វេង​ ​១​ ​ជា​អ្នកធ្វើ​នូវ​សេចក្តី​សន្សំ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​បាប​ប្រកបដោយ​អសទ្ធម្ម​ ​១០​ ​យ៉ាងនេះ​ឯង​។​
 [​៧៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​និគ្រន្ថ​ ​ប្រកបដោយ​អសទ្ធម្ម​ ​១០​ ​យ៉ាង​។​ ​ប្រកបដោយ​អសទ្ធម្ម​ ​១០​ ​យ៉ាង​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​និគ្រន្ថ​មិន​មាន​សទ្ធា​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​និគ្រន្ថ​ជា​អ្នក​ទ្រុស្តសីល​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​និគ្រន្ថ​មិន​មាន​ហិរិ​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​និគ្រន្ថ​មិន​មាន​ឱត្តប្បៈ​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​និគ្រន្ថ​ ​ជា​អ្នកមាន​អសប្បុរស​ជា​មិត្រ​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​និគ្រន្ថ​ ​ជា​អ្នក​ដំកើង​ខ្លួនឯង​ ​ហើយ​បង្អាប់​បុគ្គល​ដទៃ​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​និគ្រន្ថ​ ​ជា​អ្នក​ស្ទាបអង្អែល​ ​ក្នុង​ទិដ្ឋិ​របស់​ខ្លួន​ ​ជា​អ្នក​ប្រកាន់​មាំ​ ​ជា​អ្នក​លះបង់​នូវ​អំពើ​ ​ដែល​ខ្លួន​ប្រកាន់​បាន​ដោយ​កម្រ​ ​១​ ​
ថយ | ទំព័រទី ៣២៥ | បន្ទាប់
ID: 636855439582622343
ទៅកាន់ទំព័រ៖