ព្រះត្រៃបិដក ភាគ ៥០
ម្នាលភិក្ខុទាំងឡាយ ពួកនិគ្រន្ថ ជាអ្នកកុហក ១ ម្នាលភិក្ខុទាំងឡាយ ពួកនិគ្រន្ថជាអ្នកមានសេចក្តីប្រាថ្នាដ៏លាមក ១ ម្នាលភិក្ខុទាំងឡាយ ពួកនិគ្រន្ថជាអ្នកមានទិដ្ឋិខុស ១។ ម្នាលភិក្ខុទាំងឡាយ ពួកនិគ្រន្ថប្រកបដោយអសទ្ធម្ម ១០ យ៉ាងនេះឯង។
[៧៩] ម្នាលភិក្ខុទាំងឡាយ អាឃាតវត្ថុ (ហេតុនៃគំនុំ) នេះមាន ១០ យ៉ាង។ អាឃាតវត្ថុទាំង ១០ យ៉ាង តើដូចម្តេច។ គឺបុគ្គលចងគំនុំ ដោយគិតថា ជនឯណោះ បានប្រព្រឹត្តនូវអំពើមិនជាប្រយោជន៍ ដល់អាត្មាអញហើយ ១ ចងគំនុំ ដោយគិតថា ជនឯណោះ កំពុងប្រព្រឹត្តនូវអំពើមិនជាប្រយោជន៍ ដល់អាត្មាអញ ១ ចងគំនុំ ដោយគិតថា ជនឯណោះ នឹងប្រព្រឹត្តនូវអំពើមិនជាប្រយោជន៍ ដល់អាត្មាអញ ១ ចងគំនុំ ដោយគិតថា ជនឯណោះ បានប្រព្រឹត្តនូវអំពើមិនជាប្រយោជន៍ដល់បុគ្គលជាទីស្រឡាញ់ ជាទីគាប់ចិត្ត របស់អាត្មាអញហើយ... ១ កំពុងប្រព្រឹត្តនូវអំពើមិនជាប្រយោជន៍... ១ នឹងប្រព្រឹត្តនូវអំពើមិនជាប្រយោជន៍ ១ ចងគំនុំ ដោយគិតថា ជនឯណោះ បានប្រព្រឹត្តនូវអំពើជាប្រយោជន៍ ដល់បុគ្គលមិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្តរបស់អាត្មាអញហើយ... ១ កំពុងប្រព្រឹត្តនូវអំពើជាប្រយោជន៍... ១
ID: 636855439794654471
ទៅកាន់ទំព័រ៖