ព្រះត្រៃបិដក ភាគ ៥០
នឹងប្រព្រឹត្តនូវអំពើជាប្រយោជន៍ ១ ក្រោធក្នុងទីដែលមិនគួរ ១។ ម្នាលភិក្ខុទាំងឡាយ អាឃាតវត្ថុ មាន ១០ យ៉ាងនេះឯង។
[៨០] ម្នាលភិក្ខុទាំងឡាយ អាឃាតប្បដិវិន័យ (ការកំចាត់បង់នូវគំនុំ) នេះមាន ១០ យ៉ាង។ អាឃាតប្បដិវិន័យទាំង ១០យ៉ាង តើដូចម្តេច។ គឺបុគ្គលកំចាត់បង់នូវគំនុំ ដោយគិតថា ជនឯណោះ បានប្រព្រឹត្តនូវអំពើមិនជាប្រយោជន៍ ដល់អាត្មាអញហើយ អាត្មាអញ គប្បីបាននូវអំពើមិនជាប្រយោជន៍នោះ ក្នុងបុគ្គលនុ៎ះអំពីណា ១ កំចាត់បង់នូវគំនុំ ដោយគិតថា ជនឯណោះ កំពុងប្រព្រឹត្តនូវអំពើមិនជាប្រយោជន៍ ដល់អាត្មាអញ អាត្មាអញ គប្បីបាននូវអំពើមិនជាប្រយោជន៍នោះ ក្នុងបុគ្គលនុ៎ះ អំពីណា ១ កំចាត់បង់នូវគំនុំ ដោយគិតថា ជនឯណោះ នឹងប្រព្រឹត្តនូវអំពើមិនជាប្រយោជន៍ ដល់អាត្មាអញ អាត្មាអញ គប្បីបាននូវអំពើមិនជាប្រយោជន៍នោះ ក្នុងបុគ្គលនុ៎ះអំពីណា ១ កំចាត់បង់នូវគំនុំ ដោយគិតថា ជនឯណោះ បានប្រព្រឹត្តអំពើមិនជាប្រយោជន៍ ដល់បុគ្គលជាទីស្រឡាញ់ ជាទីគាប់ចិត្តរបស់អាត្មាអញហើយ... ១ កំពុងប្រព្រឹត្តនូវអំពើមិនជាប្រយោជន៍... ១
ID: 636855440057209488
ទៅកាន់ទំព័រ៖