ព្រះត្រៃបិដក ភាគ ៥០
នឹងប្រព្រឹត្តនូវអំពើមិនជាប្រយោជន៍ អាត្មាអញ គប្បីបាននូវអំពើមិនជាប្រយោជន៍នោះ ក្នុងបុគ្គលនុ៎ះ អំពីណា ១ កំចាត់បង់នូវគំនុំ ដោយគិតថា ជនឯណោះ បានប្រព្រឹត្តនូវអំពើជាប្រយោជន៍ ដល់បុគ្គលមិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្តរបស់អាត្មាអញហើយ ១... កំពុងប្រព្រឹត្តនូវអំពើជាប្រយោជន៍... ១ នឹងប្រព្រឹត្តនូវអំពើជាប្រយោជន៍ អាត្មាអញ គប្បីបាននូវអំពើជាប្រយោជន៍នោះ ក្នុងបុគ្គលនុ៎ះ អំពីណា ១ មិនក្រោធក្នុងទីមិនគួរ ១។ ម្នាលភិក្ខុទាំងឡាយ អាឃាតប្បដិវិន័យ មាន ១០ យ៉ាងនេះឯង។
ចប់ អាកង្ខវគ្គ ទី៣។
ឧទ្ទាននៃអាកង្ខវគ្គនោះគឺ
និយាយអំពីសេចក្តីប្រាថ្នា ១ អំពីធម៌ជាបន្លា ១ អំពីធម៌ជាទីប្រាថ្នា ១ អំពីសេចក្តីចំរើន ១ អំពីមិគសាលាឧបាសិកា ១ អំពីបុគ្គលមិនគួរលះបង់ ១ អំពីក្អែក ១ អំពីពួកនិគ្រន្ថ ១ អំពីវត្ថុ ១០ យ៉ាង មាន (ពីរលើក) ១។
ID: 636855440292492946
ទៅកាន់ទំព័រ៖