ព្រះត្រៃបិដក ភាគ ៥០

​ថេរ​វគ្គ​ ​ទី៤​


 [​៨១​]​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​គង់​ក្បែរ​ឆ្នេរ​ស្រះ​ឈ្មោះ​គ​គ្គ​រា​ ​ជិត​ក្រុង​ចម្បា​។​ ​គ្រានោះ​ ​ព្រះ​វា​ហុនៈ​ដ៏​មាន​អាយុ​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ ​ក្រាប​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ព្រះ​វា​ហុនៈ​ដ៏​មាន​អាយុ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​បាន​ក្រាបបង្គំទូល​សួរ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះ​តថាគត​ ​មានព្រះហឫទ័យ​ទំ​លាយ​នូវ​ទំនប់​ ​គឺ​កិលេស​ ​តើ​រលាស់​ចេញ​ ​ឃ្លាត​ចេញ​ ​រួច​ស្រឡះ​ ​ចាក​ធម៌​ប៉ុន្មាន​យ៉ាង​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​វា​ហុនៈ​ ​ព្រះ​តថាគត​មានចិត្ត​ទំ​លាយ​នូវ​ទំនប់​ ​គឺ​កិលេស​ ​រលាស់​ចេញ​ ​ឃ្លាត​ចេញ​ ​រួច​ស្រឡះ​ចាក​ធម៌​ ​១០​ ​យ៉ាង​។​ ​ធម៌​ ​១០​ ​យ៉ាង​ ​តើ​អ្វីខ្លះ​។​ ​ម្នាល​វា​ហុនៈ​ ​ព្រះ​តថាគត​មានចិត្ត​ទំ​លាយ​នូវ​ទំនប់​ ​គឺ​កិលេស​ ​រលាស់​ចេញ​ ​ឃ្លាត​ចេញ​ ​រួច​ស្រឡះ​ចាក​រូប​ ​១​ ​ម្នាល​វា​ហុនៈ​ ​ចាក​វេទនា​ ​.​.​.​១​ ​ម្នាល​វា​ហុនៈ​ ​ចាក​សញ្ញា​.​.​.​ ​១​ ​ម្នាល​វា​ហុនៈ​ ​ចាក​សង្ខារ​ទាំងឡាយ​.​.​.​ ​១​ ​ម្នាល​វា​ហុនៈ​ ​ចាក​វិញ្ញាណ​.​.​.​ ​១​ ​ម្នាល​វា​ហុនៈ​ ​ចាក​ជាតិ​.​.​.​ ​១​ ​ម្នាល​វា​ហុនៈ​ ​ចាក​ជរា​.​.​.​ ​១​ ​ម្នាល​វា​ហុនៈ​ ​ចាក​មរណៈ​ ​.​.​.​១​
ថយ | ទំព័រទី ៣២៩ | បន្ទាប់
ID: 636855440530856579
ទៅកាន់ទំព័រ៖