ព្រះត្រៃបិដក ភាគ ៥០

​ជា​អ្នកមាន​ព្យាយាម​ប្រារព្ធ​ ​ដើម្បី​លះបង់​ពួក​អកុសលធម៌​ ​ចូល​ដល់​នូវ​កុសលធម៌​ ​១​ ​ជា​អ្នកមាន​កំឡាំង​ ​ប្រឹងប្រែង​មាំមួន​ ​មិន​ដាក់ធុរៈ​ ​ក្នុង​កុសលធម៌​ទាំងឡាយ​ ​១​ ​មាន​ប្រាជ្ញា​ ​ប្រកបដោយ​បញ្ញា​ ​យល់​ច្បាស់​នូវ​សេចក្តី​ចំរើន​ ​និង​សេចក្តី​វិនាស​ ​ជា​ប្រាជ្ញា​ប្រសើរ​មោះមុត​ ​ប្រព្រឹត្តទៅ​ ​ដើម្បីឲ្យ​អស់​ទុក្ខ​ដោយ​ប្រពៃ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​អង្គ​ ​៥​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​សេនាសនៈ​ប្រកបដោយ​អង្គ​ ​៥​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេនាសនៈ​ក្នុង​លោក​នេះ​ ​មិន​ធ្ងាយ​ពេក​ ​មិន​ជិត​ពេក​ ​ល្មមទៅ​មក​ស្រួល​ ​មិន​កុះករ​ដោយ​មនុស្ស​ក្នុង​វេលា​ថ្ងៃ​ ​មិនសូវ​មាន​សំឡេង​ ​មិនសូវ​គឹកកង​ ​ក្នុង​រាត្រី​ ​មិនសូវ​មាន​សម្ផស្ស​ ​ដោយ​របោម​មូស​ខ្យល់​ ​កំ​ដៅ​ថ្ងៃ​ ​និង​ពស់​តូច​ ​ពស់​ធំ​ ​១​ ​ចីវរ​ ​បិណ្ឌបាត​ ​សេនាសនៈ​ ​និង​គិលាន​ប្ប​ច្ច​យ​ភេសជ្ជ​បរិក្ខារ​ ​កើតឡើង​ដល់​ភិក្ខុ​ដែល​នៅក្នុង​សេនាសនៈ​នោះ​ ​ដោយ​មិន​លំបាក​ ​១​ ​ពួក​ភិក្ខុ​ជា​ថេរៈ​ដែល​នៅក្នុង​សេនាសនៈ​នោះ​ ​ជា​ពហុស្សូត​ ​ចេះចាំ​នូវ​និកាយ​ ​ទ្រទ្រង់ធម៌​ ​ទ្រទ្រង់​វិន័យ​ ​ទ្រទ្រង់​មាតិកា​ ​១​ ​
ថយ | ទំព័រទី ៣៣ | បន្ទាប់
ID: 636854993767943202
ទៅកាន់ទំព័រ៖