ព្រះត្រៃបិដក ភាគ ៥០

​ម្នាល​វា​ហុនៈ​ ​ចាក​ទុក្ខ​ទាំងឡាយ​.​.​.​ ​១​ ​ម្នាល​វា​ហុនៈ​ ​ព្រះ​តថាគត​មានចិត្ត​ទំ​លាយ​នូវ​ទំនប់​ ​គឺ​កិលេស​ ​រលាស់​ចេញ​ ​ឃ្លាត​ចេញ​ ​រួច​ស្រឡះ​ចាក​កិលេស​ ​១​។​ ​ម្នាល​វា​ហុនៈ​ ​ដូច​ឧប្បល​ក្តី​ ​ឈូកក្រហម​ក្តី​ ​ឈូកស​ក្តី​ ​ដែល​ដុះ​ក្នុងទឹក​ ​លូតលាស់​ក្នុងទឹក​ ​លូត​ផុត​អំពី​ទឹក​ ​មិន​ជាប់​ដោយ​ទឹក​ ​យ៉ាងណាមិញ​ ​ម្នាល​វា​ហុនៈ​ ​ព្រះ​តថាគត​ ​មានចិត្ត​ទំ​លាយ​នូវ​ទំនប់​ ​គឺ​កិលេស​ ​រលាស់​ចេញ​ ​ឃ្លាត​ចេញ​ ​ផុត​ស្រឡះ​ហើយ​ ​ចាក​ធម៌​ទាំង​ ​១០​ ​ប្រការ​នេះ​ ​ក៏​យ៉ាងនោះ​ដែរ​។​
 [​៨២​]​ ​គ្រានោះ​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​បាន​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ ​ក្រាប​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ទើប​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​អានន្ទ​ ​ពាក្យ​ថា​ ​ភិក្ខុ​នោះ​ឯង​ ​មិន​មាន​សទ្ធា​ ​នឹង​ដល់​នូវ​សេចក្តី​ចំរើន​ ​លូតលាស់​ធំ​ទូលាយ​ ​ក្នុង​ធម្មវិន័យ​នេះ​ ​ដូច្នេះ​នុ៎ះ​ ​មិនមែន​ជា​ឋានៈ​ទេ​។​ ​
ថយ | ទំព័រទី ៣៣០ | បន្ទាប់
ID: 636855440759589662
ទៅកាន់ទំព័រ៖