ព្រះត្រៃបិដក ភាគ ៥០

ម្នាល​អានន្ទ​ ​ពាក្យ​ថា​ ​ភិក្ខុ​នោះ​ឯង​ ​ជា​អ្នក​ទ្រុស្តសីល​ ​នឹង​ដល់​នូវ​សេចក្តី​ចំរើន​លូតលាស់​ធំ​ទូលាយ​ ​ក្នុង​ធម្មវិន័យ​នេះ​ ​ដូច្នេះ​នុ៎ះ​ ​មិនមែន​ជា​ឋានៈ​ទេ​។​ ​ម្នាល​អានន្ទ​ ​ពាក្យ​ថា​ ​ភិក្ខុ​នោះ​ឯង​ ​ជា​អ្នកចេះដឹង​តិច​ ​នឹង​ដល់​នូវ​សេចក្តី​ចំរើន​ ​លូតលាស់​ធំ​ទូលាយ​ ​ក្នុង​ធម្មវិន័យ​នេះ​ ​ដូច្នេះ​នុ៎ះ​ ​មិនមែន​ជា​ឋានៈ​ទេ​។​ ​ម្នាល​អានន្ទ​ ​ពាក្យ​ថា​ ​ភិក្ខុ​នោះ​ឯង​ ​ជា​អ្នក​ប្រដៅ​ក្រ​ ​នឹង​ដល់​នូវ​សេចក្តី​ចំរើន​ ​លូតលាស់​ធំ​ទូលាយ​ ​ក្នុង​ធម្មវិន័យ​នេះ​ ​ដូច្នេះ​នុ៎ះ​ ​មិនមែន​ជា​ឋានៈ​ទេ​។​ ​ម្នាល​អានន្ទ​ ​ពាក្យ​ថា​ ​ភិក្ខុ​នោះ​ឯង​ ​ជា​អ្នកមាន​មិត្ត​អាក្រក់​ ​នឹង​ដល់​នូវ​សេចក្តី​ចំរើន​ ​លូតលាស់​ធំ​ទូលាយ​ ​ក្នុង​ធម្មវិន័យ​នេះ​ ​ដូច្នេះ​នុ៎ះ​ ​មិនមែន​ជា​ឋានៈ​ទេ​។​ ​ម្នាល​អានន្ទ​ ​ពាក្យ​ថា​ ​ភិក្ខុ​នោះ​ឯង​ ​ជា​អ្នក​ខ្ជិលច្រអូស​ ​នឹង​ដល់​នូវ​សេចក្តី​ចំរើន​ ​លូតលាស់​ធំ​ទូលាយ​ ​ក្នុង​ធម្មវិន័យ​នេះ​ ​ដូច្នេះ​នុ៎ះ​ ​មិនមែន​ជា​ឋានៈ​ទេ​។​ ​ម្នាល​អានន្ទ​ ​ពាក្យ​ថា​ ​ភិក្ខុ​នោះ​ឯង​ ​ជា​អ្នកមាន​ស្មារតី​ភ្លេចភ្លាំង​ ​នឹង​ដល់​នូវ​សេចក្តី​ចំរើន​ ​លូតលាស់​ធំ​ទូលាយ​ ​ក្នុង​ធម្មវិន័យ​នេះ​ ​ដូច្នេះ​នុ៎ះ​ ​មិនមែន​ជា​ឋានៈ​ទេ​។​ ​ម្នាល​អានន្ទ​ ​ពាក្យ​ថា​ ​ភិក្ខុ​នោះ​ឯង​ ​ជា​អ្នក​មិន​មាន​សន្តោស​ ​នឹង​ដល់​នូវ​សេចក្តី​ចំរើន​ ​លូតលាស់​ធំ​ទូលាយ​ ​ក្នុង​ធម្មវិន័យ​នេះ​ ​ដូច្នេះ​នុ៎ះ​ ​មិនមែន​ជា​ឋានៈ​ទេ​។​ ​
ថយ | ទំព័រទី ៣៣១ | បន្ទាប់
ID: 636855440985162564
ទៅកាន់ទំព័រ៖