ព្រះត្រៃបិដក ភាគ ៥០
ម្នាលអានន្ទ ពាក្យថា ភិក្ខុនោះឯង ជាអ្នកប្រាថ្នាលាមក នឹងដល់នូវសេចក្តីចំរើន លូតលាស់ធំទូលាយ ក្នុងធម្មវិន័យនេះ ដូច្នេះនុ៎ះ មិនមែនជាឋានៈទេ។ ម្នាលអានន្ទ ពាក្យថា ភិក្ខុនោះឯង ជាមិច្ឆាទិដ្ឋិ នឹងដល់នូវសេចក្តីចំរើន លូតលាស់ ធំទូលាយ ក្នុងធម្មវិន័យនេះ ដូច្នេះនុ៎ះ មិនមែនជាឋានៈទេ។ ម្នាលអានន្ទ ពាក្យថា ភិក្ខុនោះឯង ប្រកបដោយធម៌ទាំង ១០ ប្រការនេះ នឹងដល់នូវសេចក្តីចំរើន លូតលាស់ ធំទូលាយ ក្នុងធម្មវិន័យនេះ ដូច្នេះនុ៎ះ មិនមែនជាឋានៈទេ។ ម្នាលអានន្ទ ពាក្យថា ភិក្ខុនោះឯង ជាអ្នកមានសទ្ធា នឹងដល់នូវសេចក្តីចំរើន លូតលាស់ធំទូលាយ ក្នុងធម្មវិន័យនេះ ដូច្នេះនុ៎ះ ទើបជាឋានៈ។ ម្នាលអានន្ទ ពាក្យថា ភិក្ខុនោះឯង ជាអ្នកមានសីល នឹងដល់នូវសេចក្តីចំរើន លូតលាស់ធំទូលាយ ក្នុងធម្មវិន័យនេះ ដូច្នេះនុ៎ះ ទើបជាឋានៈ។ ម្នាលអានន្ទ ពាក្យថា ភិក្ខុនោះឯង ជាអ្នកចេះដឹង អ្នកទ្រទ្រង់ព្រះសូត្រ នឹងដល់នូវសេចក្តីចំរើន លូតលាស់ ធំទូលាយ ក្នុងធម្មវិន័យនេះ ដូច្នេះនុ៎ះ ទើបជាឋានៈ។
ID: 636855441162852727
ទៅកាន់ទំព័រ៖