ព្រះត្រៃបិដក ភាគ ៥០

​ម្នាល​អានន្ទ​ ​ពាក្យ​ថា​ ​ភិក្ខុ​នោះ​ឯង​ ​ជា​អ្នក​ប្រដៅ​ងាយ​ ​នឹង​ដល់​នូវ​សេចក្តី​ចំរើន​ ​លូតលាស់​ ​ធំ​ទូលាយ​ ​ក្នុង​ធម្មវិន័យ​នេះ​ ​ដូច្នេះ​នុ៎ះ​ ​ទើប​ជា​ឋានៈ​។​ ​ម្នាល​អានន្ទ​ ​ពាក្យ​ថា​ ​ភិក្ខុ​នោះ​ឯង​ ​ជា​អ្នកមាន​កល្យាណមិត្ត​ ​នឹង​ដល់​នូវ​សេចក្តី​ចំរើន​ ​លូតលាស់​ ​ធំ​ទូលាយ​ ​ក្នុង​ធម្មវិន័យ​នេះ​ ​ដូច្នេះ​នុ៎ះ​ ​ទើប​ជា​ឋានៈ​។​ ​ម្នាល​អានន្ទ​ ​ពាក្យ​ថា​ ​ភិក្ខុ​នោះ​ឯង​ ​ជា​អ្នកមាន​ព្យាយាម​ប្រារព្ធ​ហើយ​ ​នឹង​ដល់​នូវ​សេចក្តី​ចំរើន​ ​លូតលាស់​ ​ធំ​ទូលាយ​ ​ក្នុង​ធម្មវិន័យ​នេះ​ ​ដូច្នេះ​នុ៎ះ​ ​ទើប​ជា​ឋានៈ​។​ ​ម្នាល​អានន្ទ​ ​ពាក្យ​ថា​ ​ភិក្ខុ​នោះ​ឯង​ ​ជា​អ្នកមាន​ស្មារតី​តាំង​មាំ​ ​នឹង​ដល់​នូវ​សេចក្តី​ចំរើន​ ​លូតលាស់​ធំ​ទូលាយ​ ​ក្នុង​ធម្មវិន័យ​នេះ​ ​ដូច្នេះ​នុ៎ះ​ ​ទើប​ជា​ឋានៈ​។​ ​ម្នាល​អានន្ទ​ ​ពាក្យ​ថា​ ​ភិក្ខុ​នោះ​ឯង​ ​ជា​អ្នកមាន​ចិត្តសន្តោស​ ​នឹង​ដល់​នូវ​សេចក្តី​ចំរើន​លូតលាស់​ ​ធំ​ទូលាយ​ ​ក្នុង​ធម្មវិន័យ​នេះ​ ​ដូច្នេះ​នុ៎ះ​ ​ទើប​ជា​ឋានៈ​។​ ​ម្នាល​អានន្ទ​ ​ពាក្យ​ថា​ ​ភិក្ខុ​នោះ​ឯង​ ​ជា​អ្នក​ប្រាថ្នា​តិច​ ​នឹង​ដល់​នូវ​សេចក្តី​ចំរើន​លូតលាស់​ ​ធំ​ទូលាយ​ ​ក្នុង​ធម្មវិន័យ​នេះ​ ​ដូច្នេះ​នុ៎ះ​ ​ទើប​ជា​ឋានៈ​។​ ​ម្នាល​អានន្ទ​ ​ពាក្យ​ថា​ ​ភិក្ខុ​នោះ​ឯង​ ​ជា​សម្មាទិដ្ឋិ​ ​នឹង​ដល់​នូវ​សេចក្តី​ចំរើន​លូតលាស់​ ​ធំ​ទូលាយ​ ​ក្នុង​ធម្មវិន័យ​នេះ​ ​ដូច្នេះ​នុ៎ះ​ ​ទើប​ជា​ឋានៈ​។​ ​
ថយ | ទំព័រទី ៣៣៣ | បន្ទាប់
ID: 636855441339032804
ទៅកាន់ទំព័រ៖