ព្រះត្រៃបិដក ភាគ ៥០

​ម្នាល​អានន្ទ​ ​ពាក្យ​ថា​ ​ភិក្ខុ​នោះ​ឯង​ ​ប្រកបដោយ​ធម៌​ទាំង​ ​១០​ ​យ៉ាងនេះ​ ​នឹង​ដល់​នូវ​សេចក្តី​ចំរើន​ ​លូតលាស់​ ​ធំ​ទូលាយ​ ​ក្នុង​ធម្មវិន័យ​នេះ​ ​ដូច្នេះ​នុ៎ះ​ ​ទើប​ជា​ឋានៈ​។​
 [​៨៣​]​ ​គ្រានោះ​ ​ព្រះ​បុ​ណ្ណិ​យៈ​ដ៏​មាន​អាយុ​ ​បាន​ចូល​ទៅ​គាល់​ព្រះ​ដ៏​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ ​ក្រាប​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ព្រះ​បុ​ណ្ណិ​យៈ​ដ៏​មាន​អាយុ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​សួរ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ហេតុ​ដូចម្តេច​ ​បច្ច័យ​ដូចម្តេច​ ​ក្នុង​កាល​ខ្លះ​ ​ធម្មទេសនា​ ​ប្រាកដ​ដល់​ព្រះ​តថាគត​ ​ក្នុង​កាល​ខ្លះ​ ​មិន​ប្រាកដ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​បុ​ណ្ណិ​យៈ​ ​ភិក្ខុ​ជា​អ្នកមាន​សទ្ធា​ ​តែ​មិន​ចូល​ទៅ​រក​ ​ដរាបណា​ ​ធម្មទេសនា​មិន​ប្រាកដ​ ​ដល់​ព្រះ​តថាគត​ ​ដរាប​នោះ​។​ ​ម្នាល​បុ​ណ្ណិ​យៈ​ ​កាលបើ​ភិក្ខុ​មាន​សទ្ធា​ផង​ ​ចូល​ទៅ​រក​ផង​ ​យ៉ាងនេះ​ ​ទើប​ធម្មទេសនា​ ​ប្រាកដ​ដល់​ព្រះ​តថាគត​ ​ម្នាល​បុ​ណ្ណិ​យៈ​ ​ភិក្ខុ​អ្នកមាន​សទ្ធា​ផង​ ​ចូល​ទៅ​រក​ផង​ ​តែ​មិន​ចូល​ទៅ​អង្គុយ​ជិត​.​.​.​ ​ចូល​ទៅ​អង្គុយ​ជិត​ហើយ​ ​
ថយ | ទំព័រទី ៣៣៤ | បន្ទាប់
ID: 636855441556285230
ទៅកាន់ទំព័រ៖