ព្រះត្រៃបិដក ភាគ ៥០
តែមិនសាកសួរ... សាកសួរហើយ តែមិនផ្ចង់ត្រចៀកស្តាប់ធម៌... ផ្ចង់ត្រចៀកស្តាប់ធម៌ហើយ តែស្តាប់មិនចាំធម៌ ... ស្តាប់ចាំធម៌ទុកហើយ... តែមិនពិចារណានូវអត្ថនៃធម៌ ដែលខ្លួនចាំទុកហើយ... ពិចារណានូវធម៌ ដែលខ្លួនចាំទុកហើយ តែមិនដឹងអត្ថមិនដឹងធម៌ ប្រតិបត្តិសមគួរតាមធម៌... ដឹងអត្ថដឹងធម៌ ប្រតិបត្តិសមគួរតាមធម៌ហើយ តែមិនមានវាចាល្អ ពោលពាក្យដ៏ពីរោះ ប្រកបដោយសម្តីអ្នកក្រុង ដែលជាវាចាច្បាស់លាស់ ជាវាចាឥតទោស ញុំាងជនដទៃឲ្យដឹងនូវអត្ថបាន មានវាចាល្អ ពោលពាក្យពីរោះ ប្រកបដោយសម្តីអ្នកក្រុង ជាវាចាឥតទោស ញុំាងជនដទៃឲ្យដឹងនូវអត្ថហើយ តែមិនពន្យល់ មិនណែនាំ មិនឲ្យក្លៀវក្លា មិនឲ្យរីករាយ ដល់ពួកសព្រហ្មចារីបុគ្គល ធម្មទេសនា រមែងមិនប្រាកដដល់ព្រះតថាគត ដរាបនោះទេ។
ID: 636855441727765038
ទៅកាន់ទំព័រ៖