ព្រះត្រៃបិដក ភាគ ៥០
ម្នាលបុណ្ណិយៈ លុះតែភិក្ខុមានសទ្ធា ១ បានចូលមកជិត ១ ចូលទៅអង្គុយជិត ១ សាកសួរ ១ ផ្ចង់ត្រចៀកស្តាប់ធម៌ ១ ស្តាប់ហើយចាំធម៌ទុក ១ ពិចារណានូវអត្ថនៃធម៌ ដែលខ្លួនចាំហើយ ១ ដឹងអត្ថដឹងធម៌ ហើយប្រតិបត្តិសមគួរតាមធម៌ ១ មានវាចាល្អ ពោលពាក្យពីរោះ ប្រកបដោយវាចាអ្នកក្រុង ជាវាចាល្អច្បាស់លាស់ ជាវាចាឥតទោស អាចញុំាងជនដទៃ ឲ្យដឹងសេចក្តី ១ ពន្យល់ណែនាំ ឲ្យក្លាហាន ឲ្យរីករាយ ដល់ពួកសព្រហ្មចារីបុគ្គល ១ យ៉ាងនេះ ទើបធម្មទេសនាប្រាកដដល់ព្រះតថាគត។ ម្នាលបុណ្ណិយៈ ធម្មទេសនា ដែលប្រកបដោយធម៌ទាំង ១០ យ៉ាងនេះឯង ទើបប្រាកដដល់ព្រះតថាគតដោយពិត។
[៨៤] ក្នុងទីនោះ ព្រះមហាមោគ្គល្លានដ៏មានអាយុ ហៅភិក្ខុទាំងឡាយមកថា ម្នាលអាវុសោភិក្ខុទាំងឡាយ។
ID: 636855441928856540
ទៅកាន់ទំព័រ៖