ព្រះត្រៃបិដក ភាគ ៥០
អ្នកដ៏មានអាយុនេះ ជាអ្នកមានមក្ខៈ មានចិត្តត្រូវមក្ខៈរួបរឹតនៅដោយច្រើន ចំណែកខាងការរួបរឹត ដោយមក្ខៈនេះ ជាសេចក្តីសាបសូន្យ ក្នុងធម្មវិន័យ ដែលព្រះតថាគតប្រកាសហើយ។ អ្នកដ៏មានអាយុនេះ ជាអ្នកមានបឡាសៈ មានចិត្តត្រូវបឡាសៈរួបរឹតនៅដោយច្រើន ចំណែកខាងការរួបរឹត ដោយបឡាសៈនេះ ជាសេចក្តីសាបសូន្យ ក្នុងធម្មវិន័យដែលព្រះតថាគតប្រកាសហើយ។ អ្នកដ៏មានអាយុនេះ ជាអ្នកមានឫស្យា មានចិត្តត្រូវឫស្យារួបរឹតនៅដោយច្រើន ចំណែកខាងការរួបរឹតដោយឫស្យានេះ ជាសេចក្តីសាបសូន្យ ក្នុងធម្មវិន័យដែលព្រះតថាគតប្រកាសហើយ។ អ្នកដ៏មានអាយុនេះ ជាអ្នកមានមច្ឆរិយៈ មានចិត្តត្រូវមច្ឆរិយៈរួបរឹតនៅដោយច្រើន ចំណែកខាងការរួបរឹតដោយមច្ឆរិយៈនេះ ជាសេចក្តីសាបសូន្យ ក្នុងធម្មវិន័យ ដែលព្រះតថាគត ប្រកាសហើយ។ អ្នកដ៏មានអាយុនេះ ជាអ្នកមានការអួត មានចិត្តត្រូវសាថេយ្យៈរួបរឹតនៅដោយច្រើន ចំណែកខាងការរួបរឹត ដោយសាថេយ្យៈនេះ
ID: 636855442501889316
ទៅកាន់ទំព័រ៖