ព្រះត្រៃបិដក ភាគ ៥០
ជាសេចក្តីសាបសូន្យ ក្នុងធម្មវិន័យ ដែលព្រះតថាគតប្រកាសហើយ។ អ្នកដ៏មានអាយុនេះ ជាអ្នកមានមាយា មានចិត្តត្រូវមាយារួបរឹតនៅដោយច្រើន ចំណែកខាងការរួបរឹត ដោយមាយានេះ ជាសេចក្តីសាបសូន្យក្នុងធម្មវិន័យ ដែលព្រះតថាគតប្រកាសហើយ។ អ្នកដ៏មានអាយុនេះ ជាអ្នកមានសេចក្តីប្រាថ្នាលាមក មានចិត្តត្រូវសេចក្តីប្រាថ្នាលាមករួបរឹតនៅដោយច្រើន ចំណែកខាងការរួបរឹតដោយសេចក្តីប្រាថ្នាលាមកនេះ ជាសេចក្តីសាបសូន្យ ក្នុងធម្មវិន័យដែលព្រះតថាគតប្រកាសហើយ។ អ្នកដ៏មានអាយុនេះ ជាអ្នកភ្លេចស្មារតី ដល់នូវការផ្អាកទុកនូវសេចក្តីព្យាយាម ក្នុងចន្លោះ ដោយការបាននូវគុណវិសេសដ៏ថយថោក ក្នុងកិច្ចដែលខ្លួនត្រូវធ្វើតទៅទៀត ចំណែកខាងដំណើរដែលផ្អាកនូវសេចក្តីព្យាយាម ក្នុងចន្លោះនេះ ជាសេចក្តីសាបសូន្យ ក្នុងធម្មវិន័យ ដែលព្រះតថាគតប្រកាសហើយ។ ម្នាលអាវុសោទាំងឡាយ ពាក្យថា ភិក្ខុនោះឯង មិនបានលះបង់នូវធម៌ទាំង ១០ នេះ នឹងដល់នូវការចំរើន លូតលាស់ធំទូលាយ ក្នុងធម្មវិន័យនេះ ដូច្នេះនុ៎ះ មិនមែនជាឋានៈទេ។ ម្នាលអាវុសោទាំងឡាយ ពាក្យថា ភិក្ខុនោះឯង លះបង់នូវធម៌ទាំង ១០ នេះ
ID: 636855442727762235
ទៅកាន់ទំព័រ៖