ព្រះត្រៃបិដក ភាគ ៥០

​នឹង​ដល់​នូវ​ការ​ចំរើន​លូតលាស់​ ​ធំ​ទូលាយ​ ​ក្នុង​ធម្មវិន័យ​នេះ​ ​ដូច្នេះ​នុ៎ះ​ ​ទើប​ជា​ឋានៈ​។​
 [​៨៥​]​ ​សម័យមួយ​ ​ព្រះ​មហា​ចុន្ទៈ​ដ៏​មាន​អាយុ​ ​គង់​ក្នុង​សហជា​តិ​ប្រទេស​ ​ក្នុង​ដែន​ចេ​តី​។​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះ​មហា​ចុន្ទៈ​ដ៏​មាន​អាយុ​ ​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ​ម្នាល​អាវុសោ​ភិក្ខុ​ទាំងឡាយ​។​ ​ភិក្ខុ​ទាំងនោះ​ ​បាន​ទទួល​ស្តាប់​ពាក្យ​ព្រះ​មហា​ចុន្ទៈ​ដ៏​មាន​អាយុ​ថា​ ​អាវុសោ​។​ ​ព្រះ​មហា​ចុន្ទៈ​ដ៏​មាន​អាយុ​ ​បាន​សំដែង​ដូច្នេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​តែង​ពោល​អួត​ក្នុង​អធិ​គ​មៈ​ ​(​ធម៌​ដែល​គួរ​ត្រាស់​ដឹង​)​ ​ថា​ ​ខ្ញុំ​ចូលកាន់​បឋមជ្ឈាន​ក៏បាន​ ​ចេញ​ក៏បាន​ ​ខ្ញុំ​ចូលកាន់​ទុតិយជ្ឈាន​ក៏បាន​ ​ចេញ​ក៏បាន​ ​ខ្ញុំ​ចូលកាន់​តតិយជ្ឈាន​ក៏បាន​ ​ចេញ​ក៏បាន​ ​ខ្ញុំ​ចូលកាន់​ចតុត្ថជ្ឈាន​ក៏បាន​ ​ចេញ​ក៏បាន​ ​ខ្ញុំ​ចូលកាន់​អាកាសានញ្ចាយតន​ជ្ឈាន​ក៏បាន​ ​ចេញ​ក៏បាន​ ​ខ្ញុំ​ចូលកាន់​វិ​ញ្ញាណ​ញ្ចា​យតន​ជ្ឈាន​ក៏បាន​ ​ចេញ​ក៏បាន​ ​ខ្ញុំ​ចូលកាន់​អា​កិ​ញ្ចញ្ញា​យតន​ជ្ឈាន​ក៏បាន​ ​ចេញ​ក៏បាន​ ​ខ្ញុំ​ចូ​លកាន់នេវ​សញ្ញា​នា​សញ្ញា​យតន​ជ្ឈាន​ក៏បាន​ ​
ថយ | ទំព័រទី ៣៤១ | បន្ទាប់
ID: 636855442936824193
ទៅកាន់ទំព័រ៖