ព្រះត្រៃបិដក ភាគ ៥០
            
        
        
            
            
                
                ចេញក៏បាន ខ្ញុំចូលកាន់សញ្ញាវេទយិតនិរោធក៏បាន ចេញក៏បាន។ ព្រះតថាគត ឬសាវករបស់ព្រះតថាគត ជាអ្នកមានឈាន ឈ្លាសក្នុងសមាបត្តិ ឈ្លាសក្នុងការដឹងចិត្តនៃបុគ្គលដទៃ ឈ្លាសក្នុងវារៈនៃចិត្តរបស់បុគ្គលដទៃ សួរឈ្លេចឈ្លី ដេញដោល ពិនិត្យបញ្ជាក់មើល ចំពោះភិក្ខុនោះ។ ភិក្ខុនោះ កាលព្រះតថាគត ឬសាវករបស់ព្រះតថាគត ដែលជាអ្នកមានឈាន ឈ្លាសក្នុងសមាបត្តិ ឈ្លាសក្នុងការដឹងចិត្តបុគ្គលដទៃ ឈ្លាសក្នុងវារៈនៃចិត្តបុគ្គលដទៃ កាលសួរឈ្លេចឈ្លី ដេញដោល ពិនិត្យបញ្ជាក់មើលទៅ ក៏ដល់នូវភាវៈទទេ ដល់នូវភាវៈឥតគុណ ដល់នូវសេចក្តីមិនចំរើន ដល់នូវសេចក្តីវិនាស ដល់នូវសេចក្តីមិនចំរើន និងសេចក្តីវិនាស។ ព្រះតថាគត ឬសាវករបស់ព្រះតថាគត ជាអ្នកមានឈាន ឈ្លាសក្នុងសមាបត្តិ ឈ្លាសក្នុងការដឹងចិត្តនៃបុគ្គលដទៃ ឈ្លាសក្នុងវារៈនៃចិត្តបុគ្គលដទៃ រមែងកំណត់ទុកក្នុងចិត្ត ចំពោះភិក្ខុនោះ ព្រោះបានកំណត់ដឹងនូវចិត្តដោយចិត្ត យ៉ាងនេះថា ហេតុអ្វី អ្នកដ៏មានអាយុនេះ តែងពោលអួតចំពោះអធិគមធម៌ថា ខ្ញុំចូលទៅកាន់បឋមជ្ឈានក៏បាន ចេញក៏បាន។បេ។
            
            
         
        
            
                ID: 636855443132985412 
                
            
            
                ទៅកាន់ទំព័រ៖