ព្រះត្រៃបិដក ភាគ ៥០

​ខ្ញុំ​ចូលកាន់​សញ្ញា​វេទយិត​និរោធ​ក៏បាន​ ​ចេញ​ក៏បាន​។​ ​ព្រះ​តថាគត​ ​ឬ​សាវក​របស់​ព្រះ​តថាគត​ ​ជា​អ្នកមាន​ឈាន​ ​ឈ្លាស​ក្នុង​សមាបត្តិ​ ​ឈ្លាស​ក្នុង​ការ​ដឹងចិត្ត​នៃ​បុគ្គល​ដទៃ​ ​ឈ្លាស​ក្នុង​វារៈ​ ​នៃ​ចិត្ត​បុគ្គល​ដទៃ​ ​រមែង​កំណត់​ដឹងចិត្ត​ភិក្ខុ​នោះ​ ​ដោយចិត្ត​យ៉ាងនេះ​ថា​ ​អ្នក​ដ៏​មាន​អាយុ​នេះ​ ​ជា​អ្នកធ្វើ​ឲ្យ​ដាច់​ ​ធ្វើឲ្យ​ធ្លុះធ្លាយ​ ​ធ្វើឲ្យ​ពពាល​ ​ធ្វើឲ្យ​ពព្រុះ​ ​ធ្វើ​មិន​ឲ្យ​ទៀងទាត់​ ​ប្រព្រឹត្ត​មិន​ទៀងត្រង់​ ​ក្នុង​សីល​ទាំងឡាយ​ ​អស់​កាល​វែង​។​ ​អ្នក​ដ៏​មាន​អាយុ​នេះ​ ​ជា​អ្នក​ទ្រុស្តសីល​ ​ចំណែកខាង​ភាព​នៃ​បុគ្គល​ទ្រុស្តសីល​នេះ​ ​ជា​សេចក្តី​សាបសូន្យ​ ​ក្នុង​ធម្មវិន័យ​ ​ដែល​ព្រះ​តថាគត​ប្រកាស​ហើយ​។​ ​អ្នក​ដ៏​មាន​អាយុ​នេះ​ ​ជា​អ្នក​មិន​មាន​សទ្ធា​ ​មិន​មាន​អាចារៈ​ ​ចំណែកខាង​ការ​មិន​មាន​សទ្ធា​នេះ​ ​ជា​សេចក្តី​សាបសូន្យ​ ​ក្នុង​ធម្មវិន័យ​ ​ដែល​ព្រះ​តថាគត​ ​ប្រកាស​ហើយ​។​ ​អ្នក​ដ៏​មាន​អាយុ​នេះ​ ​ជា​អ្នកចេះដឹង​តិច​ ​មិន​មាន​អាចារៈ​ ​ចំណែកខាង​ការចេះដឹង​តិច​នេះ​ ​ជា​សេចក្តី​សាបសូន្យ​ ​ក្នុង​ធម្មវិន័យ​ ​ដែល​ព្រះ​តថាគត​ ​ប្រកាស​ហើយ​។
ថយ | ទំព័រទី ៣៤៣ | បន្ទាប់
ID: 636855443318346014
ទៅកាន់ទំព័រ៖