ព្រះត្រៃបិដក ភាគ ៥០

​អ្នក​ដ៏​មាន​អាយុ​នេះ​ ​ជា​បុគ្គល​ដែលគេ​ប្រដៅ​ក្រ​ ​មិន​មាន​អាចារៈ​ ​ចំណែកខាង​ភាព​នៃ​បុគ្គល​ប្រដៅ​ក្រ​នេះ​ ​ជា​សេចក្តី​សាបសូន្យ​ ​ក្នុង​ធម្មវិន័យ​ ​ដែល​ព្រះ​តថាគត​ប្រកាស​ហើយ​។​ ​អ្នក​ដ៏​មាន​អាយុ​នេះ​ ​មាន​មិត្ត​អាក្រក់​ ​ចំណែកខាង​ភាព​នៃ​បុគ្គល​មាន​មិត្ត​អាក្រក់​នេះ​ ​ជា​សេចក្តី​សាបសូន្យ​ ​ក្នុង​ធម្មវិន័យ​ ​ដែល​ព្រះ​តថាគត​ប្រកាស​ហើយ​។​ ​អ្នក​ដ៏​មាន​អាយុ​នេះ​ ​ជា​បុគ្គល​ខ្ជិលច្រអូស​ ​ចំណែកខាង​សេចក្តី​ខ្ជិលច្រអូស​នេះ​ ​ជា​សេចក្តី​សាបសូន្យ​ ​ក្នុង​ធម្មវិន័យ​ ​ដែល​ព្រះ​តថាគត​ ​ប្រកាស​ហើយ​។​ ​អ្នក​ដ៏​មាន​អាយុ​នេះ​ ​ជា​អ្នក​ភ្លេចស្មារតី​ ​ចំណែកខាង​ការ​ភ្លេចស្មារតី​នេះ​ ​ជា​សេចក្តី​សាបសូន្យ​ ​ក្នុង​ធម្មវិន័យ​ ​ដែល​ព្រះ​តថាគត​ប្រកាស​ហើយ​។​ ​អ្នក​ដ៏​មាន​អាយុ​នេះ​ ​ជា​បុគ្គល​កុហក​ ​ចំណែកខាង​ការកុហក​នេះ​ ​ជា​សេចក្តី​សាបសូន្យ​ ​ក្នុង​ធម្មវិន័យ​ ​ដែល​ព្រះ​តថាគត​ប្រកាស​ហើយ​។​ ​អ្នក​ដ៏​មាន​អាយុ​នេះ​ ​ជា​បុគ្គល​ដែលគេ​ចិញ្ចឹម​ក្រ​ ​ចំណែកខាង​ភាព​នៃ​បុគ្គល​ដែលគេ​ចិញ្ចឹម​ក្រ​នេះ​ ​ជា​សេចក្តី​សាបសូន្យ​ ​ក្នុង​ធម្មវិន័យ​ ​ដែល​ព្រះ​តថាគត​ ​ប្រកាស​ហើយ​។​ ​អ្នក​ដ៏​មាន​អាយុ​នេះ​ ​ជា​អ្នក​ឥត​បញ្ញា​ ​ចំណែកខាង​ភាព​នៃ​បុគ្គល​ឥត​បញ្ញា​នេះ
ថយ | ទំព័រទី ៣៤៤ | បន្ទាប់
ID: 636855443522527693
ទៅកាន់ទំព័រ៖