ព្រះត្រៃបិដក ភាគ ៥០
សំឡាញ់នោះ និយាយយ៉ាងនេះថា ម្នាលសំឡាញ់ អ្នកឯងនិយាយឡេះឡោះនឹងខ្ញុំ ម្នាលសំឡាញ់ អ្នកឯងនិយាយពាក្យទទេនឹងខ្ញុំថា អ្នកឯងចូរជីកក្នុងទីនេះចុះ។ សំឡាញ់នោះ និយាយយ៉ាងនេះថា ម្នាលសំឡាញ់ ខ្ញុំមិននិយាយឡេះឡោះនឹងអ្នកទេ ខ្ញុំមិននិយាយទទេទេ ម្នាលសំឡាញ់ បើដូច្នោះ អ្នកឯងចូរជីកក្នុងទីនេះចុះ។ សំឡាញ់នោះ កាលជីកក្នុងទីនោះម្តងទៀត ក៏នៅតែមិនបាន។ សំឡាញ់នោះ និយាយយ៉ាងនេះថា ម្នាលសំឡាញ់ អ្នកឯងនិយាយឡេះឡោះនឹងខ្ញុំ ម្នាលសំឡាញ់ អ្នកឯងនិយាយពាក្យទទេនឹងខ្ញុំថា អ្នកឯងចូរជីក ក្នុងទីនេះចុះ។ សំឡាញ់នោះ និយាយយ៉ាងនេះថា ម្នាលសំឡាញ់ ខ្ញុំមិននិយាយឡេះឡោះនឹងអ្នកទេ ខ្ញុំមិននិយាយពាក្យទទេនឹងអ្នកទេ ប៉ុន្តែខ្ញុំដល់នូវភាពជាអ្នកឆ្កួត ប្រែប្រួលចិត្ត សេចក្តីនេះ យ៉ាងណាមិញ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុជាអ្នកពោលអួតក្នុងអធិគមធម៌ថា ខ្ញុំចូលកាន់បឋមជ្ឈានក៏បាន ចេញក៏បាន ខ្ញុំចូលកាន់ទុតិយជ្ឈានក៏បាន ចេញក៏បាន ខ្ញុំចូលកាន់តតិយជ្ឈានក៏បាន ចេញក៏បាន ខ្ញុំចូលកាន់ចតុត្ថជ្ឈានក៏បាន ចេញក៏បាន ខ្ញុំចូលកាន់អាកាសានញ្ចាយតនជ្ឈានក៏បាន ចេញក៏បាន
ID: 636855443914740126
ទៅកាន់ទំព័រ៖