ព្រះត្រៃបិដក ភាគ ៥០
ខ្ញុំចូលកាន់វិញ្ញាណញ្ចាយតនជ្ឈានក៏បាន ចេញក៏បាន ខ្ញុំចូលកាន់អាកិញ្ចញ្ញាយតនជ្ឈានក៏បាន ចេញក៏បាន ខ្ញុំចូលកាន់នេវសញ្ញានាសញ្ញាយតនជ្ឈានក៏បាន ចេញក៏បាន ខ្ញុំចូលកាន់សញ្ញាវេទយិតនិរោធក៏បាន ចេញក៏បាន។ ព្រះតថាគត ឬសាវករបស់ព្រះតថាគត ជាអ្នកមានឈាន ឈ្លាសក្នុងសមាបត្តិ ឈ្លាសក្នុងការដឹងចិត្តនៃបុគ្គលដទៃ ឈ្លាសក្នុងវារៈនៃចិត្តរបស់បុគ្គលដទៃ តែងសួរឈ្លេចឈ្លី ដេញដោល ពិនិត្យមើលនូវភិក្ខុនោះ។ ភិក្ខុនោះ កាលបើព្រះតថាគត ឬសាវករបស់ព្រះតថាគត ជាអ្នកមានឈាន ឈ្លាសក្នុងសមាបត្តិ ឈ្លាសក្នុងការដឹងចិត្ត នៃបុគ្គលដទៃ ឈ្លាសក្នុងវារៈនៃចិត្តរបស់បុគ្គលដទៃ សួរឈ្លេចឈ្លី ដេញដោល ពិនិត្យបញ្ជាក់មើលទៅ ក៏ដល់នូវភាវៈទទេ ដល់នូវភាវៈឥតគុណ ដល់នូវសេចក្តីមិនចំរើន ដល់នូវសេចក្តីវិនាស ដល់នូវសេចក្តីមិនចំរើន និងសេចក្តីវិនាស។ ព្រះតថាគត ឬសាវករបស់ព្រះតថាគត ជាអ្នកមានឈាន ឈ្លាសក្នុងសមាបត្តិ ឈ្លាសក្នុងការដឹងចិត្តនៃបុគ្គលដទៃ ឈ្លាសក្នុងវារៈនៃចិត្តរបស់បុគ្គលដទៃ
ID: 636855444126542241
ទៅកាន់ទំព័រ៖