ព្រះត្រៃបិដក ភាគ ៥០

ធ្វើ​ទុក​ក្នុងចិត្ត​ចំពោះ​ភិក្ខុ​នោះ​ ​ព្រោះ​បាន​កំណត់​ដឹង​នូវ​ចិត្ត​ដោយចិត្ត​ ​យ៉ាងនេះ​ថា​ ​ហេតុអ្វី​អ្នក​ដ៏​មាន​អាយុ​នេះ​ ​តែង​ពោល​អួត​ ​ក្នុង​អធិគម​ធម៌​ថា​ ​ខ្ញុំ​ចូលកាន់​បឋមជ្ឈាន​ក៏បាន​ ​ចេញ​ក៏បាន​។​បេ​។​ ​ខ្ញុំ​ចូលកាន់​សញ្ញា​វេទយិត​និរោធ​ក៏បាន​ ​ចេញ​ក៏បាន​។​ ​ព្រះ​តថាគត​ ​ឬ​សាវក​ ​របស់​ព្រះ​តថាគត​ ​ជា​អ្នកមាន​ឈាន​ ​ឈ្លាស​ក្នុង​សមាបត្តិ​ ​ឈ្លាស​ក្នុង​ការ​ដឹងចិត្ត​នៃ​បុគ្គល​ដទៃ​ ​ឈ្លាស​ក្នុង​វារៈ​នៃ​ចិត្ត​របស់​បុគ្គល​ដទៃ​ ​រមែង​កំណត់​ដឹង​នូវ​ចិត្ត​ភិក្ខុ​នោះ​ដោយចិត្ត​យ៉ាងនេះ​ថា​ ​អ្នក​ដ៏​មាន​អាយុ​នេះ​ ​ជា​អ្នកធ្វើ​ឲ្យ​ដាច់​ ​ធ្វើឲ្យ​ធ្លុះធ្លាយ​ ​ធ្វើឲ្យ​ពពាល​ ​ធ្វើឲ្យ​ពព្រុះ​ ​ធ្វើ​មិន​ទៀងទាត់​ ​ប្រព្រឹត្ត​មិន​ទៀងត្រង់​ ​ក្នុង​សីល​ទាំងឡាយ​ ​អស់​កាល​វែង​។​ ​អ្នក​ដ៏​មាន​អាយុ​នេះ​ ​ជា​បុគ្គល​ទ្រុស្តសីល​ ​ចំណែកខាង​ភាព​នៃ​បុគ្គល​ទ្រុស្តសីល​នេះ​ ​ជា​សេចក្តី​សាបសូន្យ​ ​ក្នុង​ធម្មវិន័យ​ដែល​ព្រះ​តថាគត​ប្រកាស​ហើយ​។​ ​អ្នក​ដ៏​មាន​អាយុ​នេះ​ ​ជា​អ្នក​មិន​មាន​សទ្ធា​ ​ចំណែកខាង​ការ​មិន​មាន​សទ្ធា​នេះ​ ​ជា​សេចក្តី​សាបសូន្យ​ក្នុង​ធម្មវិន័យ​ដែល​ព្រះ​តថាគត​ប្រកាស​ហើយ​។​ ​អ្នក​ដ៏​មាន​អាយុ​នេះ​ ​ជា​បុគ្គល​មានការ​ចេះដឹង​តិច​ ​មិន​មាន​អាចារៈ​ ​
ថយ | ទំព័រទី ៣៤៨ | បន្ទាប់
ID: 636855444435489911
ទៅកាន់ទំព័រ៖