ព្រះត្រៃបិដក ភាគ ៥០
ចំណែកខាងការចេះដឹងតិចនេះ ជាសេចក្តីសាបសូន្យ ក្នុងធម្មវិន័យ ដែលព្រះតថាគត ប្រកាសហើយ។ អ្នកដ៏មានអាយុនេះ ជាបុគ្គលដែលគេប្រដៅក្រ ចំណែកខាងភាវៈនៃបុគ្គលគេប្រដៅក្រនេះ ជាសេចក្តីសាបសូន្យ ក្នុងធម្មវិន័យដែលព្រះតថាគតប្រកាសហើយ។ អ្នកដ៏មានអាយុនេះ ជាបុគ្គលមានមិត្តអាក្រក់ ចំណែកខាងភាពនៃបុគ្គលមានមិត្តអាក្រក់នេះ ជាសេចក្តីសាបសូន្យ ក្នុងធម្មវិន័យ ដែលព្រះតថាគតប្រកាសហើយ។ អ្នកដ៏មានអាយុនេះ ជាបុគ្គលខ្ជិលច្រអូស ចំណែកខាងការខ្ជិលច្រអូសនេះ ជាសេចក្តីសាបសូន្យ ក្នុងធម្មវិន័យដែលព្រះតថាគត ប្រកាសហើយ។ អ្នកដ៏មានអាយុនេះ ជាអ្នកភ្លេចស្មារតី ចំណែកខាងការភ្លេចស្មារតីនេះ ជាសេចក្តីសាបសូន្យ ក្នុងធម្មវិន័យ ដែលព្រះតថាគត ប្រកាសហើយ។ អ្នកដ៏មានអាយុនេះ ជាបុគ្គលកុហក ចំណែកខាងការកុហកនេះ ជាសេចក្តីសាបសូន្យ ក្នុងធម្មវិន័យ ដែលព្រះតថាគតប្រកាសហើយ។ អ្នកដ៏មានអាយុនេះ ជាបុគ្គលដែលគេចិញ្ចឹមក្រ ចំណែកខាងភាពនៃបុគ្គលដែលគេចិញ្ចឹមក្រនេះ ជាសេចក្តីសាបសូន្យ ក្នុងធម្មវិន័យ ដែលព្រះតថាគត ប្រកាសហើយ។
ID: 636855444640041611
ទៅកាន់ទំព័រ៖