ព្រះត្រៃបិដក ភាគ ៥០
អ្នកដ៏មានអាយុនេះ ជាបុគ្គលអប្បបញ្ញា ចំណែកខាងភាពនៃបុគ្គលអប្បបញ្ញានេះ ជាសេចក្តីសាបសូន្យ ក្នុងធម្មវិន័យ ដែលព្រះតថាគតប្រកាសហើយ ក៏យ៉ាងនោះឯង។ ម្នាលអាវុសោទាំងឡាយ ពាក្យថា ភិក្ខុនោះឯង មិនលះបង់នូវធម៌ទាំង ១០ ប្រការនេះ នឹងដល់នូវសេចក្តីចំរើន លូតលាស់ ធំទូលាយ ក្នុងធម្មវិន័យ ដូច្នេះនុ៎ះ មិនមែនជាឋានៈទេ។ ម្នាលអាវុសោទាំងឡាយ ពាក្យថា បើភិក្ខុនោះឯង លះបង់នូវធម៌ទាំង ១០ ប្រការនេះ នឹងដល់នូវសេចក្តីចំរើន លូតលាស់ ធំទូលាយ ក្នុងធម្មវិន័យនេះ ដូច្នេះនុ៎ះ ទើបជាឋានៈ។
[៨៦] សម័យមួយ ព្រះមហាកស្សបដ៏មានអាយុ គង់ក្នុងវត្តវេឡុវន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ។ ក្នុងទីនោះឯង ព្រះមហាកស្សបដ៏មានអាយុ ហៅភិក្ខុទាំងឡាយមកថា ម្នាលអាវុសោភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ បានទទួលស្តាប់ពាក្យព្រះមហាកស្សបដ៏មានអាយុថា ករុណាអាវុសោ។ ព្រះមហាកស្សបដ៏មានអាយុ បានពោលពាក្យ ដូច្នេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពោលអួតអរហត្តផលថា
ID: 636855444865914530
ទៅកាន់ទំព័រ៖