ព្រះត្រៃបិដក ភាគ ៥០
ដូចម្តេច ក៏អ្នកដ៏មានអាយុនេះ ពោលអួតនូវអរហត្តផលថា ខ្ញុំដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញប្រព្រឹត្តស្រេចហើយ សោឡសកិច្ច អាត្មាអញធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះ មិនមានឡើយ។ ព្រះតថាគត ឬសាវករបស់ព្រះតថាគត ជាអ្នកមានឈាន ឈ្លាសក្នុងសមាបត្តិ ឈ្លាសក្នុងការដឹងចិត្តនៃបុគ្គលដទៃ ឈ្លាសក្នុងវារៈនៃចិត្តរបស់បុគ្គលដទៃ រមែងកំណត់ដឹងនូវចិត្តភិក្ខុនោះ ដោយចិត្តយ៉ាងនេះថា អ្នកដ៏មានអាយុនេះ ជាអ្នកស្មានហួសហេតុ ពោលថា ខ្លួនបានគុណវិសេស ដោយទៀងទាត់ សំគាល់ថា ដល់ហើយក្នុងធម៌ដែលមិនទាន់បានដល់ សំគាល់ថា ធ្វើហើយក្នុងធម៌ដែលខ្លួនមិនទាន់ធ្វើ សំគាល់ថាត្រាស់ដឹងហើយ ក្នុងធម៌ដែលខ្លួនមិនទាន់ត្រាស់ដឹង ពោលអួតអរហត្តផល ដោយការស្មានហួសហេតុថា ខ្ញុំដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញប្រព្រឹត្តរួចហើយ សោឡសកិច្ច អាត្មាអញធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ ព្រះតថាគត ឬសាវករបស់ព្រះតថាគត ជាអ្នកមានឈាន ឈ្លាសក្នុងសមាបត្តិ
ID: 636855445281458298
ទៅកាន់ទំព័រ៖