ព្រះត្រៃបិដក ភាគ ៥០

ឈ្លាស​ក្នុង​ការ​ដឹងចិត្ត​នៃ​បុគ្គល​ដទៃ​ ​ឈ្លាស​ក្នុង​វារៈ​នៃ​ចិត្ត​របស់​បុគ្គល​ដទៃ​ ​រមែង​កំណត់​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​ភិក្ខុ​នោះ​ ​កំណត់​ដោយចិត្ត​យ៉ាងនេះ​ថា​ ​អ្នក​ដ៏​មាន​អាយុ​នេះ​ ​អាស្រ័យហេតុ​ដូចម្តេច​ហ្ន៎​ ​បាន​ជា​អ្នក​ស្មាន​ហួសហេតុ​ ​ពោល​ថា​ ​ខ្លួន​បាន​គុណវិសេស​ ​ដោយ​ទៀងទាត់​ ​ហើយ​សំគាល់​ថា​ ​ដល់​ក្នុង​ធម៌​ដែល​ខ្លួន​មិនទាន់​ដល់​ ​សំគាល់​ថា​ធ្វើ​ហើយ​ក្នុង​ធម៌​ ​ដែល​ខ្លួន​មិនទាន់​ធ្វើ​ ​សំគាល់​ថា​ត្រាស់​ដឹង​ហើយ​ ​ក្នុង​ធម៌​ដែល​ខ្លួន​មិនទាន់​ត្រាស់​ដឹង​ ​ហើយ​ពោល​អួត​អរហត្តផល​ ​ដោយ​ការស្មាន​ហួសហេតុ​ថា​ ​ខ្ញុំ​ដឹង​ច្បាស់​ថា​ ​ជាតិ​អស់ហើយ​ ​មគ្គ​ព្រហ្មចរិយៈ​ ​អាត្មាអញ​ ​ប្រព្រឹត្ត​ស្រេចហើយ​ ​សោឡស​កិច្ច​ ​អាត្មាអញ​ធ្វើ​ស្រេចហើយ​ ​មគ្គ​ភាវនា​កិច្ច​ដទៃ​ ​ប្រព្រឹត្តទៅ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​។​ ​ព្រះ​តថាគត​ ​ឬ​សាវក​របស់​ព្រះ​តថាគត​ ​ជា​អ្នកមាន​ឈាន​ ​ឈ្លាស​ក្នុង​សមាបត្តិ​ ​ឈ្លាស​ក្នុង​ការ​ដឹងចិត្ត​នៃ​បុគ្គល​ដទៃ​ ​ឈ្លាស​ក្នុង​វារៈ​ ​នៃ​ចិត្ត​របស់​បុគ្គល​ដទៃ​ ​រមែង​កំណត់​ដឹង​នូវ​ចិត្ត​នៃ​ភិក្ខុ​នោះ​ ​ដោយចិត្ត​យ៉ាងនេះ​ថា​ ​អ្នក​ដ៏​មាន​អាយុ​នេះ​ ​ជា​អ្នកចេះដឹង​ច្រើន​ ​ជា​អ្នកចេះ​ចាំ​នូវ​សូត្រ​ ​សន្សំ​នូវ​សូត្រ​ ​ធម៌​ទាំងឡាយ​ណា​ ​មាន​លំអ​បទ​ដើម​ ​លំអ​បទ​កណ្តាល​ ​លំអ​បទ​ចុង​ ​ប្រកាស​មគ្គ​ព្រហ្មចរិយៈ​ ​ព្រមទាំង​អត្ថ​ ​និង​ព្យញ្ជនៈ​ដ៏​បរិសុទ្ធ​ ​បរិបូណ៌​គ្រប់​ទាំងអស់​ ​
ថយ | ទំព័រទី ៣៥៣ | បន្ទាប់
ID: 636855445462498653
ទៅកាន់ទំព័រ៖