ព្រះត្រៃបិដក ភាគ ៥០

អ្នក​ដ៏​មាន​អាយុ​នេះ​ ​ជា​អ្នកមាន​ព្យាបាទ​ ​មានចិត្ត​ត្រូវ​ព្យាបាទ​រួបរឹត​ច្រើន​ ​ចំណែកខាង​ការ​រួបរឹត​ ​ដោយ​ព្យាបាទ​នេះ​ ​ជា​សេចក្តី​សាបសូន្យ​ ​ក្នុង​ធម្មវិន័យ​ ​ដែល​ព្រះ​តថាគត​ប្រកាស​ហើយ​។​ ​អ្នក​ដ៏​មាន​អាយុ​នេះ​ ​មាន​ថីនមិទ្ធៈ​ ​មានចិត្ត​ត្រូវ​ថីនមិទ្ធៈ​រួបរឹត​ច្រើន​ ​ចំណែកខាង​ការ​រួបរឹត​ ​ដោយ​ថីនមិទ្ធៈ​នេះ​ ​ជា​សេចក្តី​សាបសូន្យ​ ​ក្នុង​ធម្មវិន័យ​ ​ដែល​ព្រះ​តថាគត​ប្រកាស​ហើយ​។​ ​អ្នក​ដ៏​មាន​អាយុ​នេះ​ ​ជា​អ្នកមាន​ឧទ្ធច្ចៈ​ ​មានចិត្ត​ត្រូវ​ឧទ្ធច្ចៈ​រួបរឹត​ច្រើន​ ​ចំណែកខាង​ការ​រួបរឹត​ដោយ​ឧទ្ធច្ចៈ​នេះ​ ​ជា​សេចក្តី​សាបសូន្យ​ ​ក្នុង​ធម្មវិន័យ​ ​ដែល​ព្រះ​តថាគត​ប្រកាស​ហើយ​។​ ​អ្នក​ដ៏​មាន​អាយុ​នេះ​ ​ជា​អ្នកមាន​វិចិកិច្ឆា​ ​មានចិត្ត​ត្រូវ​វិចិកិច្ឆា​រួបរឹត​ច្រើន​ ​ចំណែកខាង​ការ​រួបរឹត​ដោយ​វិចិកិច្ឆា​នេះ​ ​ជា​សេចក្តី​សាបសូន្យ​ក្នុង​ធម្មវិន័យ​ ​ដែល​ព្រះ​តថាគត​ប្រកាស​ហើយ​។​ ​អ្នក​ដ៏​មាន​អាយុ​នេះ​ ​ជា​អ្នកមាន​ការងារ​ ​ជាទី​ត្រេកអរ​ ​ត្រេកអរ​ហើយ​ ​ក្នុង​ការងារ​ ​ប្រកប​រឿយ​ ​ៗ​ ​នូវ​សេចក្តី​ត្រេកអរ​ ​ក្នុង​ការងារ​ ​ចំណែកខាង​ភាព​នៃ​បុគ្គល​ដែល​មានការ​ងារ​ ​ជាទី​ត្រេកអរ​នេះ​ ​ជា​សេចក្តី​សាបសូន្យ​ ​ក្នុង​ធម្មវិន័យ​ ​ដែល​ព្រះ​តថាគត​ប្រកាស​ហើយ​។​ ​
ថយ | ទំព័រទី ៣៥៥ | បន្ទាប់
ID: 636855445828859608
ទៅកាន់ទំព័រ៖