ព្រះត្រៃបិដក ភាគ ៥០
អ្នកដ៏មានអាយុនេះ ជាអ្នកមានតិរច្ឆានកថាជាទីត្រេកអរ ត្រេកអរហើយ ក្នុងតិរច្ឆានកថា ប្រកបរឿយ ៗ នូវសេចក្តីត្រេកអរក្នុងតិរច្ឆានកថា ចំណែកខាងភាពនៃបុគ្គល មានតិរច្ឆានកថា ជាទីត្រេកអរនេះ ជាសេចក្តីសាបសូន្យ ក្នុងធម្មវិន័យដែលព្រះតថាគត ប្រកាសហើយ។ អ្នកដ៏មានអាយុនេះ ជាអ្នកមានការដេកលក់ជាទីត្រេកអរ ត្រេកអរហើយក្នុងការដេកលក់ ប្រកបរឿយ ៗ នូវសេចក្តីត្រេកអរក្នុងការដេកលក់ ចំណែកខាងភាពនៃបុគ្គលមានការលក់ជាទីត្រេកអរនេះ ជាសេចក្តីសាបសូន្យ ក្នុងធម្មវិន័យដែលព្រះតថាគតប្រកាសហើយ។ អ្នកដ៏មានអាយុនេះ ជាអ្នកមានសេចក្តីត្រេកអរក្នុងការច្រឡូកច្រឡំដោយពួក ត្រេកអរហើយក្នុងការច្រឡូកច្រឡំដោយពួក ប្រកបរឿយ ៗ នូវសេចក្តីត្រេកអរ ក្នុងការច្រឡូកច្រឡំដោយពួក ចំណែកខាងភាពនៃសេចក្តីត្រេកអរ ក្នុងការច្រឡូកច្រឡំដោយពួកនេះ ជាសេចក្តីសាបសូន្យ ក្នុងធម្មវិន័យ ដែលព្រះតថាគត ប្រកាសហើយ។ អ្នកដ៏មានអាយុនេះ ជាអ្នកភ្លេចស្មារតី ដល់នូវការផ្អាកព្យាយាមទុកក្នុងចន្លោះ ដោយការបានគុណវិសេសដ៏ថោកថយ ក្នុងកិច្ចដែលខ្លួនត្រូវធ្វើតទៅទៀត ចំណែកខាងការផ្អាកសេចក្តីព្យាយាមក្នុងចន្លោះនេះ
ID: 636855446091454627
ទៅកាន់ទំព័រ៖