ព្រះត្រៃបិដក ភាគ ៥០

ជា​សេចក្តី​សាបសូន្យ​ ​ក្នុង​ធម្មវិន័យ​ ​ដែល​ព្រះ​តថាគត​ប្រកាស​ហើយ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ពាក្យ​ថា​ ​ភិក្ខុ​នោះ​ឯង​ ​មិន​លះបង់​នូវ​ធម៌​ទាំង​ ​១០​ ​ប្រការ​នេះ​ ​នឹង​ដល់​នូវ​សេចក្តី​ចំរើន​ ​លូតលាស់​ធំ​ទូលាយ​ ​ក្នុង​ធម្មវិន័យ​នេះ​ ​ដូច្នេះ​នុ៎ះ​ ​មិនមែន​ជា​ឋានៈ​ទេ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ពាក្យ​ថា​ភិក្ខុ​នោះ​ឯង​ ​លះបង់​នូវ​ធម៌​ទាំង​ ​១០​ ​ប្រការ​នេះ​ ​នឹង​ដល់​នូវ​សេចក្តី​ចំរើន​ ​លូតលាស់​ ​ធំ​ទូលាយ​ ​ក្នុង​ធម្មវិន័យ​នេះ​ ​ដូច្នេះ​នុ៎ះ​ ​ទើប​ជា​ឋានៈ​។​
 [​៨៧​]​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ប្រារព្ធ​នូវ​កាឡ​ក​ភិក្ខុ​ ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​។​ ​ភិក្ខុ​ទាំងនោះ​ ​ទទួល​ស្តាប់​ព្រះពុទ្ធដីកា​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នកធ្វើ​អធិករណ៍​ ​មិន​ពោល​សរសើរ​ការ​រម្ងាប់​អធិករណ៍​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​អ្នកធ្វើ​អធិករណ៍​ ​មិន​ពោល​សរសើរ​ការ​រម្ងាប់​អធិករណ៍​ ​ដោយហេតុ​ណា​ ​នេះឯង​ជា​ធម៌​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​ស្រឡាញ់​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​គោរព​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​ភាពជា​សមណៈ​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​ភាពជា​បុគ្គល​ម្នាក់ឯង​។​ ​
ថយ | ទំព័រទី ៣៥៧ | បន្ទាប់
ID: 636855446289365947
ទៅកាន់ទំព័រ៖