ព្រះត្រៃបិដក ភាគ ៥០

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​មិន​ប្រាថ្នា​នូវ​សិក្ខា​ ​មិន​ពោល​សរសើរ​ការ​សមាទាន​នូវ​សិក្ខា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​អ្នក​មិន​មាន​សេចក្តី​ប្រាថ្នា​ក្នុង​សិក្ខា​ ​មិន​ពោល​សរសើរ​ការ​សមាទាន​នូវ​សិក្ខា​ ​ដោយហេតុ​ណា​ ​នេះឯង​ជា​ធម៌​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​ស្រឡាញ់​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​គោរព​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​ចំរើន​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​ភាពជា​សមណៈ​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​ភាពជា​បុគ្គល​ម្នាក់ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ជា​អ្នកមាន​សេចក្តី​ប្រាថ្នា​លាមក​ ​មិន​ពោល​សរសើរ​ការ​កំចាត់​បង់​នូវ​សេចក្តី​ប្រាថ្នា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​អ្នកមាន​សេចក្តី​ប្រាថ្នា​លាមក​ ​មិន​ពោល​សរសើរ​ការ​កំចាត់​បង់​នូវ​សេចក្តី​ប្រាថ្នា​ ​ដោយហេតុ​ណា​ ​នេះឯង​ជា​ធម៌​មិន​ប្រព្រឹត្តទៅ​ដើម្បី​សេចក្តី​ស្រឡាញ់​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​គោរព​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​ចំរើន​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​ភាពជា​សមណៈ​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​ភាពជា​បុគ្គល​ម្នាក់ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ជា​អ្នកមាន​សេចក្តី​ក្រោធ​ ​មិន​ពោល​សរសើរ​ការ​កំចាត់​បង់​សេចក្តី​ក្រោធ​។​ ​
ថយ | ទំព័រទី ៣៥៨ | បន្ទាប់
ID: 636855446583452768
ទៅកាន់ទំព័រ៖