ព្រះត្រៃបិដក ភាគ ៥០

​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​ចំរើន​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​ភាពជា​សមណៈ​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​ភាពជា​បុគ្គល​ម្នាក់ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ជា​អ្នកមាន​មាយា​ ​មិន​ពោល​សរសើរ​ការ​កំចាត់​បង់​នូវ​មាយា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​អ្នកមាន​មាយា​ ​មិន​ពោល​សរសើរ​នូវ​ការ​កំចាត់​បង់​នូវ​មាយា​ ​ដោយហេតុ​ណា​ ​នេះឯង​ជា​ធម៌​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​ស្រឡាញ់​ ​មិន​ប្រព្រឹត្តទៅ​ដើម្បី​សេចក្តី​គោរព​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​ចំរើន​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​ភាពជា​សមណៈ​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​ភាពជា​បុគ្គល​ម្នាក់ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ជា​អ្នក​ប្រកបដោយ​ជាតិ​ ​ជា​អ្នក​មិន​ពិចារណា​នូវ​ធម៌​ ​មិន​ពោល​សរសើរ​ការពិចារណា​នូវ​ធម៌​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​អ្នក​ប្រកបដោយ​ជាតិ​ ​ជា​អ្នក​មិន​ពិចារណា​នូវ​ធម៌​ ​មិន​ពោល​សរសើរ​ការពិចារណា​ ​នូវ​ធម៌​ដោយហេតុ​ណា​ ​នេះឯង​ជា​ធម៌​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​ស្រឡាញ់​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​គោរព​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​ចំរើន​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​ភាពជា​សមណៈ​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​ភាពជា​បុគ្គល​ម្នាក់ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ជា​អ្នក​មិន​មានការ​ពួន​សម្ងំ​ ​មិន​ពោល​សរសើរ​ការ​ពួន​សម្ងំ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​អ្នក​មិន​ពួន​សម្ងំ​ ​
ថយ | ទំព័រទី ៣៦០ | បន្ទាប់
ID: 636855446956004077
ទៅកាន់ទំព័រ៖