ព្រះត្រៃបិដក ភាគ ៥០
ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថាពួកសព្រហ្មចារី ជាវិញ្ញូជន រមែងពិចារណាឃើញច្បាស់នូវអកុសលធម៌ ដ៏លាមកទាំងនោះ ដែលភិក្ខុទាំងនោះ មិនទាន់លះបង់។ ម្នាលភិក្ខុទាំងឡាយ ដូចសេះល្ងង់ខ្លៅ ពិតជាមានសេចក្តីប្រាថ្នា កើតឡើងយ៉ាងនេះថា ធ្វើម្តេចហ្ន៎ ពួកមនុស្សគប្បីដំកើងអញ ក្នុងទីជាសេះអាជានេយ្យផង ឲ្យអញបរិភោគនូវភោជនរបស់សេះអាជានេយ្យផង ដុសខាត់អញ ដូចជាដុសខាត់សេះអាជានេយ្យផង។ តែថាពួកមនុស្សមិនដំកល់នូវសេះនោះ ក្នុងទីនៃសេះអាជានេយ្យ មិនឲ្យបរិភោគនូវភោជនរបស់សេះអាជានេយ្យ មិនដុសខាត់ ដូចជាការដុសខាត់សេះអាជានេយ្យទេ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ពួកមនុស្សជាអ្នកដឹង រមែងពិចារណាឃើញច្បាស់នូវអំពើរឹងត្អឹង កៀចក្រាញ កកិចកកុច វៀចវេរទាំងនោះ ដែលសេះនោះមិនទាន់លះបង់ មានឧបមាយ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ មានឧបមេយ្យដូចភិក្ខុមានសភាពយ៉ាងនេះ ពិតជាមានសេចក្តីប្រាថ្នាកើតឡើង យ៉ាងនេះថា ធ្វើដូចម្តេចហ្ន៎ ពួកសព្រហ្មចារីបុគ្គល គប្បីធ្វើសក្ការៈ គោរព រាប់អាន បូជា ចំពោះអាត្មាអញ អេះ
ID: 636855447313724537
ទៅកាន់ទំព័រ៖