ព្រះត្រៃបិដក ភាគ ៥០

តែបើ​ទុកជា​ដូច្នោះ​ ​ពួក​សព្រហ្មចារី​ ​បុគ្គល​ ​ក៏​មិន​ធ្វើសក្ការៈ​មិន​គោរព​ ​មិនរាប់​អាន​ ​មិន​បូជា​ចំពោះ​ភិក្ខុ​នោះ​ឡើយ​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះថា​ ​ពួក​សព្រហ្មចារី​ ​ជា​វិញ្ញូ​ជន​ ​រមែង​ពិចារណា​ឃើញច្បាស់​នូវ​អកុសលធម៌​លាមក​ទាំងនោះ​ ​ដែល​ភិក្ខុ​នោះ​មិនទាន់​លះបង់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នក​មិន​ធ្វើ​អធិករណ៍​ ​ពោល​សរសើរ​ការ​រម្ងាប់​អធិករណ៍​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​អ្នក​មិន​ធ្វើ​អធិករណ៍​ ​ពោល​សរសើរ​ការ​រម្ងាប់​អធិករណ៍​ ​ដោយហេតុ​ណា​ ​នេះឯង​ជា​ធម៌​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​ស្រឡាញ់​ ​ដើម្បី​សេចក្តី​គោរព​ ​ដើម្បី​សេចក្តី​ចំរើន​ ​ដើម្បី​ភាពជា​សមណៈ​ ​ដើម្បី​ភាពជា​បុគ្គល​ម្នាក់ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ជា​អ្នក​ប្រាថ្នា​ក្នុង​សិក្ខា​ ​ពោល​សរសើរ​ការ​សមាទាន​សិក្ខា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​អ្នក​ប្រាថ្នា​ក្នុង​សិក្ខា​ ​ពោល​សរសើរ​ការ​សមាទាន​សិក្ខា​ ​ដោយហេតុ​ណា​ ​នេះឯង​ជា​ធម៌​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​ស្រឡាញ់​ ​ដើម្បី​សេចក្តី​គោរព​ ​ដើម្បី​សេចក្តី​ចំរើន​ ​ដើម្បី​ភាពជា​សមណៈ​ ​ដើម្បី​ភាពជា​បុគ្គល​ម្នាក់ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ជា​អ្នក​ប្រាថ្នា​តិច​ ​ពោល​សរសើរ​ការ​កំចាត់​បង់​សេចក្តី​ប្រាថ្នា​។​ ​
ថយ | ទំព័រទី ៣៦៣ | បន្ទាប់
ID: 636855447511935874
ទៅកាន់ទំព័រ៖