ព្រះត្រៃបិដក ភាគ ៥០

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​អ្នក​ប្រាថ្នា​តិច​ ​ពោល​សរសើរ​ការ​កំចាត់​បង់​នូវ​សេចក្តី​ប្រាថ្នា​ ​ដោយហេតុ​ណា​ ​នេះឯង​ជា​ធម៌​។​បេ​។​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​ភាពជា​បុគ្គល​ម្នាក់ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ជា​អ្នក​មិន​ក្រោធ​ ​ពោល​សរសើរ​ការ​កំចាត់​បង់​សេចក្តី​ក្រោធ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​អ្នក​មិន​ក្រោធ​ ​ពោល​សរសើរ​ការ​កំចាត់​បង់​សេចក្តី​ក្រោធ​ ​ដោយហេតុ​ណា​ ​នេះឯង​ជា​ធម៌​។​បេ​។​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​ភាពជា​បុគ្គល​ម្នាក់ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ជា​អ្នក​មិន​លុបគុណ​គេ​ ​ពោល​សរសើរ​ការ​កំចាត់​បង់​ការ​លុបគុណ​គេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​អ្នក​មិន​លុបគុណ​គេ​ ​ពោល​សរសើរ​ការ​កំចាត់​បង់​ ​នូវ​ការ​លុបគុណ​គេ​ ​ដោយហេតុ​ណា​ ​នេះឯង​ជា​ធម៌​។​បេ​។​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​ភាពជា​បុគ្គល​ម្នាក់ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ជា​អ្នក​មិន​អួតអាង​ ​ពោល​សរសើរ​ការ​កំចាត់​បង់​សេចក្តី​អួតអាង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​អ្នក​មិន​អួតអាង​ ​ពោល​សរសើរ​នូវ​ការ​កំចាត់​បង់​សេចក្តី​អួតអាង​ ​ដោយហេតុ​ណា​ ​នេះឯង​ជា​ធម៌​។​បេ​។​ ​
ថយ | ទំព័រទី ៣៦៤ | បន្ទាប់
ID: 636855447700576664
ទៅកាន់ទំព័រ៖