ព្រះត្រៃបិដក ភាគ ៥០
ប្រព្រឹត្តទៅ ដើម្បីភាពជាបុគ្គលម្នាក់ឯង។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាអ្នកមិនមានមាយា ពោលសរសើរការកំចាត់បង់មាយា។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមិនមានមាយា ពោលសរសើរការកំចាត់បង់មាយា ដោយហេតុណា នេះឯងជាធម៌។បេ។ ប្រព្រឹត្តទៅ ដើម្បីភាពជាបុគ្គលម្នាក់ឯង។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុប្រកបដោយជាតិ ជាអ្នកពិចារណានូវធម៌ ពោលសរសើរ ការពិចារណានូវធម៌។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយជាតិ ជាអ្នកពិចារណានូវធម៌ ដោយហេតុណា នេះឯងជាធម៌។បេ។ ប្រព្រឹត្តទៅ ដើម្បីភាពជាបុគ្គលម្នាក់ឯង។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាអ្នកពួនសម្ងំ ពោលសរសើរការពួនសម្ងំ។ ភិក្ខុជាអ្នកពួនសម្ងំ ពោលសរសើរការពួនសម្ងំ ដោយហេតុណា នេះឯងជាធម៌។បេ។ ប្រព្រឹត្តទៅ ដើម្បីភាពជាបុគ្គលម្នាក់ឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកធ្វើនូវបដិសន្ថារៈ ដល់ពួកសព្រហ្មចារីបុគ្គល ពោលសរសើរបុគ្គលអ្នកធ្វើបដិសន្ថារៈ។
ID: 636855447891867605
ទៅកាន់ទំព័រ៖