ព្រះត្រៃបិដក ភាគ ៥០
ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកធ្វើបដិសន្ថារៈ ដល់ពួកសព្រហ្មចារីបុគ្គល ពោលសរសើរបុគ្គលអ្នកធ្វើនូវបដិសន្ថារៈ ដោយហេតុណា នេះឯងជាធម៌ ប្រព្រឹត្តទៅ ដើម្បីសេចក្តីស្រឡាញ់ ដើម្បីសេចក្តីគោរព ដើម្បីសេចក្តីចំរើន ដើម្បីភាពជាសមណៈ ដើម្បីភាពជាបុគ្គលម្នាក់ឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានសភាពយ៉ាងនេះ បើទុកជាមិនគប្បីបង្កើតសេចក្តីប្រាថ្នាយ៉ាងនេះថា ធ្វើដូចម្តេចហ្ន៎ ពួកសព្រហ្មចារីបុគ្គល គប្បីធ្វើសក្ការៈ គោរព រាប់អាន បូជា ចំពោះអាត្មាអញ ក៏គង់តែពួកសព្រហ្មចារីបុគ្គលធ្វើសក្ការៈ គោរព រាប់អាន បូជា ចំពោះភិក្ខុនោះដែរ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ពួកសព្រហ្មចារី ជាវិញ្ញូជន រមែងពិចារណាឃើញច្បាស់ នូវអកុសលធម៌ដ៏លាមកទាំងនោះ ដែលភិក្ខុនោះលះបង់ហើយ។ ម្នាលភិក្ខុទាំងឡាយ ដូចជាសេះអាជានេយ្យដ៏ចំរើន បើទុកជាមិនគប្បីបង្កើតសេចក្តីប្រាថ្នា យ៉ាងនេះថា ធ្វើដូចម្តេចហ្ន៎ ពួកមនុស្សគប្បីដំកើងអញ ក្នុងទីជាសេះអាជានេយ្យផង គប្បីឲ្យអញបរិភោគនូវភោជនរបស់សេះអាជានេយ្យផង គប្បីដុសខាត់អញ ដោយការដុសខាត់ ដូចជាសេះអាជានេយ្យផង
ID: 636855448084418618
ទៅកាន់ទំព័រ៖