ព្រះត្រៃបិដក ភាគ ៥០

ពួក​មនុស្ស​ក៏​គង់តែ​ដំកើង​សេះ​អាជានេយ្យ​នោះ​ ​ក្នុង​ទី​ជា​សេះ​អាជានេយ្យ​ផង​ ​ឲ្យ​បរិភោគ​នូវ​ភោជន​របស់​សេះ​អាជានេយ្យ​ផង​ ​ដុសខាត់​ដូចជា​ដុសខាត់​សេះ​អាជានេយ្យ​ផង​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះថា​ ​ពួក​មនុស្សជា​អ្នកដឹង​ ​រមែង​ពិចារណា​ឃើញច្បាស់​នូវ​អំពើ​រឹងត្អឹង​ ​កៀច​ក្រាញ​ ​កកិចកកុច​ ​វៀចវេរ​ទាំងនោះ​ ​ដែល​សេះ​អាជានេយ្យ​នោះ​លះបង់​ហើយ​ ​មាន​ឧបមា​យ៉ាងណាមិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មាន​ឧបមេយ្យ​ ​ដូចជា​ភិក្ខុ​មាន​សភាព​យ៉ាងនេះ​ ​បើទុកជា​មិន​គប្បី​បង្កើត​សេចក្តី​ប្រាថ្នា​យ៉ាងនេះ​ថា​ ​ធ្វើ​ដូចម្តេច​ហ្ន៎​ ​ពួក​សព្រហ្មចារី​បុគ្គល​ ​គប្បី​ធ្វើសក្ការៈ​ ​គោរព​ ​រាប់អាន​ ​បូជា​ ​ចំពោះ​អាត្មាអញ​ ​ក៏​គង់តែ​ពួក​សព្រហ្មចារី​បុគ្គល​ ​ធ្វើសក្ការៈ​ ​គោរព​ ​រាប់អាន​ ​បូជា​ ​ចំពោះ​ភិក្ខុ​នោះ​ដែរ​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះថា​ ​ពួក​សព្រហ្មចារី​ ​ជា​វិញ្ញូ​ជន​ ​រមែង​ពិចារណា​ឃើញច្បាស់​នូវ​អកុសលធម៌​ដ៏​លាមក​ទាំងនោះ​ ​ដែល​ភិក្ខុ​នោះ​លះបង់​ហើយ​។​
 [​៨៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ណា​ ​ជា​អ្នក​ជេរប្រទេច​ផ្តាសា​ពួក​សព្រហ្មចារី​បុគ្គល​ ​ជា​អ្នក​តិះដៀល​ព្រះ​អរិយៈ​ ​ដំណើរ​នោះ​ ​មិនមែន​
ថយ | ទំព័រទី ៣៦៧ | បន្ទាប់
ID: 636855448296820767
ទៅកាន់ទំព័រ៖