ព្រះត្រៃបិដក ភាគ ៥០

​ជាហេតុ​ ​មិនមែន​ជា​បច្ច័យ​ ​ដែល​មិន​នាំឲ្យ​ភិក្ខុ​នោះ​គប្បី​ដល់​នូវ​សេចក្តី​វិនាស​ទាំង​ ​១០​ ​ប្រការ​ ​សេចក្តី​វិនាស​ណាមួយ​ទេ​។​ ​សេចក្តី​វិនាស​ទាំង​ ​១០​ ​ប្រការ​ ​តើ​ដូចម្តេច​ខ្លះ​។​ ​បុគ្គល​នោះ​ ​មិនបាន​នូវ​គុណធម៌​ ​ដែល​ខ្លួន​មិនទាន់​បាន​ ​១​ ​សាបសូន្យ​ចាក​គុណធម៌​ ​ដែល​ខ្លួន​បាន​ហើយ​ ​១​ ​ព្រះ​សទ្ធម្ម​របស់​បុគ្គល​នោះ​មិន​ផូរផង់​ ​១​ ​ជា​អ្នក​ស្មាន​ហួសហេតុ​ ​ក្នុង​ព្រះ​សទ្ធម្ម​ ​១​ ​ប្រព្រឹត្ត​ព្រហ្មចារ្យ​ទាំង​មិន​មាន​សេចក្តី​ត្រេកអរ​ ​១​ ​ត្រូវអាបត្តិ​ណាមួយ​ដែល​សៅហ្មង​ ​១​ ​ប្រទះ​សេចក្តី​ទុក្ខ​ព្រោះ​រោគ​ដ៏​ធ្ងន់​ ​១​ ​ដល់​នូវ​ការ​ឆ្កួត​រាយមាយ​ចិត្ត​ ​១​ ​ធ្វើ​មរណៈ​ទាំង​វង្វេង​ ​១​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​រមែង​ទៅ​កើត​ឯ​អបាយ​ ​ទុគ្គតិ​ ​វិនិបាត​ ​នរក​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ណា​ ​ជេរប្រទេច​ផ្តាសា​ពួក​សព្រហ្មចារី​បុគ្គល​ ​ជា​អ្នក​តិះដៀល​ព្រះ​អរិយៈ​ ​ដំណើរ​នោះ​ ​មិនមែន​ជាហេតុ​ ​មិនមែន​ជា​បច្ច័យ​ ​ដែល​មិនមែន​នាំឲ្យ​ភិក្ខុ​នោះ​គប្បី​ដល់​នូវ​សេចក្តី​វិនាស​ទាំង​ ​១០​ ​ប្រការ​នេះ​ ​សេចក្តី​វិនាស​ណាមួយ​ទេ​។​
ថយ | ទំព័រទី ៣៦៨ | បន្ទាប់
ID: 636855448490311834
ទៅកាន់ទំព័រ៖