ព្រះត្រៃបិដក ភាគ ៥០

 ​[​១៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ ​ឬ​ភិក្ខុនី​ណាមួយ​ ​មិនបាន​លះ​សេចក្តី​រឹងត្អឹង​នៃ​ចិត្ត​ ​៥​ ​មិនបាន​ផ្តាច់ផ្តិល​ចំណង​របស់​ចិត្ត​ ​៥​ ​ទេ​ ​យប់​ ​ឬ​ថ្ងៃ​មកដល់​ភិក្ខុ​ ​ឬ​ភិក្ខុនី​នោះ​ ​សេចក្តី​សាបសូន្យ​ក្នុង​កុសលធម៌​ទាំងឡាយ​ ​រមែង​ប្រាកដ​ឡើង​ ​មិន​មាន​សេចក្តី​ចំរើន​ឡើយ​។​ ​សេចក្តី​រឹងត្អឹង​នៃ​ចិត្ត​ ​៥​ ​ដែល​ភិក្ខុ​មិនបាន​លះបង់​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​សង្ស័យ​ ​ងឿងឆ្ងល់​ ​មិន​ចុះចិត្តស៊ប់​ ​មិន​ជ្រះថ្លា​ ​ក្នុង​ព្រះ​សាស្តា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ណា​ ​សង្ស័យ​ ​ងឿងឆ្ងល់​ ​មិន​ចុះចិត្តស៊ប់​ ​មិន​ជ្រះថ្លា​ក្នុង​ព្រះ​សាស្តា​ ​ចិត្ត​របស់​ភិក្ខុ​នោះ​ ​មិន​បង្អោន​ទៅ​ ​ដើម្បី​ព្យាយាម​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​ដើម្បី​ប្រកប​រឿយ​ ​ៗ​ ​ដើម្បី​ព្យាយាម​មិន​ដាច់​ ​ដើម្បី​តាំង​ទុក​ព្យាយាម​។​ ​
ថយ | ទំព័រទី ៣៧ | បន្ទាប់
ID: 636854994630622545
ទៅកាន់ទំព័រ៖