ព្រះត្រៃបិដក ភាគ ៥០
កោកាលិកភិក្ខុ ក៏ទូលព្រះដ៏មានព្រះភាគ ជាគំរប់ ៣ ដងទៀតថា បពិត្រព្រះអង្គដ៏ចំរើន ព្រះដ៏មានព្រះភាគ គួរខ្ញុំព្រះអង្គជឿយកតម្រាប់តាម ក៏ពិតមែនហើយ តែថា សារីបុត្ត និងមោគ្គល្លាន សុទ្ធតែជាអ្នកប្រាថ្នាលាមក លុះក្នុងអំណាចនៃសេចក្តីប្រាថ្នាលាមក។ ម្នាលកោកាលិកៈ អ្នកកុំនិយាយយ៉ាងនេះ ម្នាលកោកាលិកៈ អ្នកកុំនិយាយយ៉ាងនេះឡើយ ម្នាលកោកាលិកៈ អ្នកចូរញុំាងចិត្តឲ្យជ្រះថ្លា ចំពោះសារីបុត្ត និងមោគ្គល្លានចុះ ព្រោះថា សារីបុត្ត និងមោគ្គល្លាន ជាអ្នកមានសីលជាទីស្រឡាញ់។ គ្រានោះ កោកាលិកភិក្ខុ ក្រោកចាកអាសនៈ ហើយថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចក៏ធ្វើប្រទក្សិណចៀសចេញទៅ។ ក៏កាលដែលកោកាលិកភិក្ខុ ចៀសចេញទៅមិនយូរប៉ុន្មាន ក៏កើតអុតប៉ុន ៗ គ្រាប់ស្ពៃ រួបរឹតកាយទាំងមូល លុះអុតកើតប៉ុន ៗ គ្រាប់ស្ពៃហើយ ក៏ដោរឡើងប៉ុនគ្រាប់សណ្តែកបាយ លុះប៉ុនគ្រាប់សណ្តែកបាយហើយ ក៏ដោរឡើង ប៉ុនគ្រាប់សណ្តែកកង់ លុះប៉ុនគ្រាប់សណ្តែកកង់ហើយ
ID: 636855448871853657
ទៅកាន់ទំព័រ៖