ព្រះត្រៃបិដក ភាគ ៥០

ក៏​ដោរ​ឡើង​ ​ប៉ុន​គ្រាប់​ព​ទ្រា​ ​លុះ​ប៉ុន​គ្រាប់​ព​ទ្រា​ហើយ​ ​ក៏​ដោរ​ឡើង​ប៉ុន​ផ្លែ​ព​ទ្រា​ ​លុះ​ប៉ុន​ផ្លែ​ព​ទ្រា​ហើយ​ ​ក៏​ដោរ​ឡើង​ ​ប៉ុន​ផ្លែ​កន្ទួតព្រៃ​ ​លុះ​ប៉ុន​ផ្លែ​កន្ទួតព្រៃ​ហើយ​ ​ក៏​ដោរ​ឡើង​ប៉ុន​ក្តឹប​ព្នៅ​ ​លុះ​ប៉ុន​ក្តឹប​ព្នៅ​ហើយ​ ​ក៏​ដោរ​ឡើង​ ​ប៉ុន​ផ្លែ​ព្នៅ​ធំ​ ​លុះ​ប៉ុន​ផ្លែ​ព្នៅ​ធំ​ហើយ​ ​ខ្ទុះ​ ​និង​ឈាម​ក៏​ហូរចេញ​រហាម​។​ ​បានឮ​ថា​ ​កោ​កាលិក​ភិក្ខុ​នោះ​ ​ដេក​លើ​ស្លឹកចេក​ ​ដូចជា​ត្រី​ដែលគេ​ច្រាស់​ស្រកា​រហើយ​។​ ​លំដាប់នោះ​ ​តុ​ទិ​បច្ចេក​ព្រហ្ម​(​១​)​ ​បាន​ចូល​ទៅ​រក​កោ​កាលិក​ភិក្ខុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ឋិតនៅ​ឰដ៏​អាកាស​ ​ហើយ​ពោល​ទៅ​នឹង​កោ​កាលិក​ភិក្ខុ​ ​ដូច្នេះ​ថា​ ​ម្នាល​កោ​កា​លិ​កៈ​ ​ចូរ​លោ​កញុំាង​ចិត្ត​ឲ្យ​ជ្រះថ្លា​ ​ចំពោះ​ព្រះ​សារីបុត្ត​ ​និង​ព្រះ​មោគ្គល្លាន​ចុះ​ ​ព្រោះថា​ ​ព្រះ​សារីបុត្ត​ ​និង​ព្រះ​មោគ្គល្លាន​ ​មាន​សីល​ជាទីស្រឡាញ់​។​ ​ម្នាល​អាវុសោ​ ​អ្នកជា​អ្វី​។​ ​
​(​១​)​ ​ព្រហ្ម​នោះ​ ​កាលពីដើម​ ​ជា​ព្រះ​ថេរៈ​ឈ្មោះ​តុ​ទិ​ត្ថេ​រ​ ​ត្រូវជា​ឧបជ្ឈាយ៍​របស់​កោ​កាលិក​ភិក្ខុ​ ​បាន​ដល់​អនាគាមិផល​ ​ទៅ​កើត​ក្នុង​ព្រហ្មលោក​ជាន់​សុទ្ធាវាស​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ៣៧១ | បន្ទាប់
ID: 636855449218653493
ទៅកាន់ទំព័រ៖