ព្រះត្រៃបិដក ភាគ ៥០

​យើង​ជា​តុ​ទិ​បច្ចេក​ព្រហ្ម​។​ ​ម្នាល​អាវុសោ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់ព្យាករ​ថា​ ​អ្នកឯង​ជា​អនាគាមិ​បុគ្គល​ហើយ​តើ​ ​ចុះ​អ្នកឯង​មក​ក្នុង​ទីនេះ​ ​ដើម្បីអ្វី​ទៀត​ ​អ្នកឯង​ចូរ​មើលតែ​នូវ​កំហុស​របស់​អ្នកនោះ​ចុះ​។​ ​លំដាប់នោះ​ ​តុ​ទិ​បច្ចេក​ព្រហ្ម​ ​ក៏បាន​ពោល​នឹង​កោ​កាលិក​ភិក្ខុ​ ​ដោយ​គាថា​ដូច្នេះ​ថា​
​បុគ្គល​ពាល​ ​កាល​ពោល​នូវ​ទុញ្ភសិត​ ​ឈ្មោះថា​កាប់​ខ្លួនឯង​ ​ដោយ​ពូថៅ​ ​គឺ​ផរុសវាចា​ណា​ ​ពូថៅ​ ​គឺ​ផរុសវាចា​នោះ​ ​កើត​តែ​ក្នុង​មាត់​របស់​បុរស​ជាតិ​ដោយពិត​។​

 បុគ្គល​ណា​ ​សរសើរ​នូវ​បុគ្គល​ដែល​គួរ​និន្ទា​ក្តី​ ​តិះដៀល​បុគ្គល​ដែល​គួរ​សរសើរ​នោះ​ក្តី​ ​បុគ្គល​នោះ​ឈ្មោះថា​ ​សន្សំ​នូវ​ទោស​ដោយ​មាត់​ ​រមែង​មិនបាន​សេចក្តី​សុខ​ ​ព្រោះ​ទោស​នោះ​ទេ​។​
ថយ | ទំព័រទី ៣៧២ | បន្ទាប់
ID: 636855449498639507
ទៅកាន់ទំព័រ៖