ព្រះត្រៃបិដក ភាគ ៥០

ការ​ចាញ់​ដោយ​ទ្រព្យ​ណា​ ​ព្រោះ​ល្បែងភ្នាល់​ទាំងឡាយ​ ​(​ព្រមទាំង​ខ្លួន​ទាំងអស់​)​ ​ជា​កំហុស​មាន​ប្រមាណ​តិច​ទេ​ ​បុគ្គល​ណា​ ​ញុំាង​ចិត្ត​ឲ្យ​ប្រទូស្ត​ ​ចំពោះ​ពួក​បុគ្គល​អ្នក​ប្រព្រឹត្ត​ល្អ​ ​នេះឯង​ជា​កំហុស​ធំ​ក្រៃលែង​។​ ​បុគ្គល​ដំ​កល់​នូវ​វាចា​ ​និង​ចិត្ត​ដ៏​លាមក​ ​ហើយ​តិះដៀល​ព្រះ​អរិយៈ​ ​រមែង​ទៅកាន់​នរក​ណា​ ​នរក​នោះ​ ​មាន​ ​១​ ​សែន​និរព្វុទៈ​ផង​ ​និង​ ​៣៦​ ​អព្វុទៈ​ ​[​អដ្ឋកថា​ថា​ ​និរព្វុទៈ​វិញ​។​]​ ​(​ដោយឡែក​ទៀត​)​ ​ផង​ ​៥​ ​អព្វុទៈ​ផង​។​

 គ្រានោះ​ ​កោ​កាលិក​ភិក្ខុ​ ​ក៏​ធ្វើ​មរណកាល​ ​ដោយ​ជម្ងឺ​នោះ​ឯង​។​ ​លុះ​កោ​កាលិក​ភិក្ខុ​ ​ធ្វើ​មរណកាល​ហើយ​ ​ក៏​ទៅ​កើត​ក្នុង​បទុមនរក​ ​ព្រោះ​ថ្នាំងថ្នាក់​ចិត្ត​ចំពោះ​ព្រះ​សារីបុត្ត​ ​និង​ព្រះ​មោគ្គល្លាន​។​ ​
ថយ | ទំព័រទី ៣៧៣ | បន្ទាប់
ID: 636855449785045889
ទៅកាន់ទំព័រ៖