ព្រះត្រៃបិដក ភាគ ៥០

​គ្រានោះ​ ​កាលបើ​រាត្រី​បឋមយាម​កន្លងទៅ​ហើយ​ ​សហ​ម្ប​តិ​ព្រហ្ម​ ​មាន​រស្មី​រុងរឿង​ ​ធ្វើ​វត្ត​ជេតពន​ទាំងមូល​ឲ្យ​ភ្លឺច្បាស់​ ​ក៏​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ ​ក្រាប​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​ឋិតនៅ​ក្នុង​ទីសម​គួរ​។​ ​លុះ​សហ​ម្ប​តិ​ព្រហ្ម​ឋិតនៅ​ក្នុង​ទីសម​គួរ​ហើយ​ ​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កោ​កាលិក​ភិក្ខុ​ ​ធ្វើ​មរណកាល​ទៅ​ហើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កោ​កាលិក​ភិក្ខុ​ធ្វើ​មរណកាល​ ​ទៅ​កើត​ក្នុង​បទុមនរក​ ​ព្រោះ​ថ្នាំងថ្នាក់​ចិត្ត​ចំពោះ​ព្រះ​សារីបុត្ត​ ​និង​ព្រះ​មោគ្គល្លាន​។​ ​សហ​ម្ប​តិ​ព្រហ្ម​ ​បាន​ពោល​ពាក្យ​នេះ​ហើយ​ ​ក៏​ក្រាប​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ធ្វើ​ប្រទក្សិណ​ ​ហើយ​បាត់​ចាកទី​នោះ​ទៅមួយរំពេច​។​ ​លំដាប់នោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​កាលបើ​រាត្រី​នោះ​កន្លងទៅ​ហើយ​ ​ទ្រង់​ត្រាស់​នឹង​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​យប់មិញ​នេះ​ ​កាល​រាត្រី​បឋមយាម​ ​កន្លងទៅ​ហើយ​ ​សហ​ម្ប​តិ​ព្រហ្ម​ ​មាន​រស្មី​រុងរឿង​ ​ធ្វើ​វត្ត​ជេតពន​ទាំងមូល​ ​ឲ្យ​ភ្លឺច្បាស់​ ​ហើយ​ចូល​មករ​កត​ថា​គត​ ​លុះ​ចូល​មកដល់​ ​ថ្វាយបង្គំ​តថាគត​ ​ហើយ​ឋិតនៅ​ក្នុង​ទីសម​គួរ​។​ ​
ថយ | ទំព័រទី ៣៧៤ | បន្ទាប់
ID: 636855449995187908
ទៅកាន់ទំព័រ៖