ព្រះត្រៃបិដក ភាគ ៥០
រទេះផ្ទុកល្ង របស់អ្នកដែនកោសលចំណុះ ២០ ខារិកៈ
(១) (អម្រែក) កន្លងទៅបាន ១ សែនឆ្នាំ មានបុរសម្នាក់ រើសយកល្ង ១ គ្រាប់ ៗ អំពីរទេះនោះចេញ។ ម្នាលភិក្ខុ រទេះផ្ទុកល្ង របស់អ្នកដែនកោសលចំណុះ ២០ ខារិកៈនោះ ដល់នូវការអស់រលីងទៅ ដោយសេចក្តីព្យាយាម នេះឈ្មោះថា ឆាប់រហ័សនៅឡើយ ឯអព្វុទនរក ១ មិនឆាប់ដូច្នេះទេ ម្នាលភិក្ខុ ដូចជា អព្វុទៈ
(២) នរក ២០ ត្រូវជា និរព្វុទនរក ១។ ម្នាលភិក្ខុ ដូចជា និរព្វុទនរក ២០ ត្រូវជា អពព្វនរក ១។ ម្នាលភិក្ខុ ដូចជា អពព្វនរក ២០ ត្រូវជា អហហនរក ១។ ម្នាលភិក្ខុ ដូចជា អហហនរក ២០ ត្រូវជា អដដនរក ១។
(១) ៤បត្ថៈ របស់អ្នកមគធៈ ត្រូវជាមួយបត្ថៈក្នុងដែនកោសល ៤បត្ថៈរបស់អ្នកដែនកោសលនោះ ត្រូវជាមួយអាឡ្ហកៈ ៤អាឡ្ហកៈត្រូវជាមួយទោនៈ ៤ទោនៈ ត្រូវជាមួយមានិកា ៤មានិកា ត្រូវជាមួយខារី។ អដ្ឋកថា។ (២) ពាក្យអព្វុទៈនេះ ជាឈ្មោះនៃការរាប់ឆ្នាំរបស់សត្វដែលឆេះនៅក្នុងនរកអវីចិនោះឯង ដូចសំដែងតទៅ គឺសំខ្យាមួយរយសែន ឈ្មោះថា ១កោដិ ១រយសែនកោដិ ឈ្មោះថា ១បកោដិ ១រយសែនបកោដិ ឈ្មោះថា ១កោដិប្បកោដិ ១រយសែនកោដិប្បកោដិ ឈ្មោះថា ១នហុត ១រយសែននហុត ឈ្មោះថា និន្នហុត ១រយសែននិន្នហុត ឈ្មោះថា ១អព្វុទៈ ម្ភៃគុណអំពីអព្វុទៈ ឈ្មោះថា និរព្វុទៈ។ ន័យនេះ គប្បីដឹងគ្រប់បទទាំងអស់។ អដ្ឋកថា។
ID: 636855465562748321
ទៅកាន់ទំព័រ៖