ព្រះត្រៃបិដក ភាគ ៥០

​ម្នាល​ភិក្ខុ​ ​ដូចជា​ ​អដដ​នរក​ ​២០​ ​ត្រូវជា​ ​កុមុទ​នរក​ ​១​។​ ​ម្នាល​ភិក្ខុ​ ​ដូចជា​ ​កុមុទ​នរក​ ​២០​ ​ត្រូវជា​ ​សោគន្ធិក​នរក​ ​១​។​ ​ម្នាល​ភិក្ខុ​ ​ដូចជា​ ​សោគន្ធិក​នរក​ ​២០​ ​ត្រូវជា​ ​ឧប្បល​នរក​ ​១​។​ ​ម្នាល​ភិក្ខុ​ ​ដូចជា​ ​ឧប្បល​នរក​ ​២០​ ​ត្រូវជា​ ​បុណ្ឌរីក​នរក​ ​១​។​ ​ម្នាល​ភិក្ខុ​ ​ដូចជា​ ​បុណ្ឌរីក​នរក​ ​២០​ ​ត្រូវជា​ ​បទុមនរក​ ​១​។​ ​ម្នាល​ភិក្ខុ​ ​ដូចជា​កោ​កាលិក​ភិក្ខុ​ ​ទៅ​កើត​ក្នុង​បទុមនរក​ ​ព្រោះ​ថ្នាំងថ្នាក់​ចិត្ត​ចំពោះ​សារីបុត្ត​ ​និង​មោគ្គល្លាន​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែងធម៌​នេះ​ហើយ​ ​ព្រះ​សុគត​ជា​ព្រះ​សាស្តា​ ​លុះ​សំដែងធម៌​នេះ​ហើយ​ ​ទើប​សំដែង​ ​គាថា​នេះ​តទៅទៀត​ថា​
​បុគ្គល​ពាល​ ​កាល​ពោល​នូវ​ពាក្យ​ទុញ្ភសិត​ ​ឈ្មោះថា​ ​កាប់​នូវ​ខ្លួន​ ​ដោយ​ពូថៅ​ ​គឺ​ផរុសវាចា​ណា​ ​ពូថៅ​ ​គឺ​ផរុសវាចា​នោះ​ ​តែង​កើត​ក្នុង​មាត់​របស់​បុរស​ជាតិ​ដោយពិត​។​
ថយ | ទំព័រទី ៣៧៧ | បន្ទាប់
ID: 636855465826693418
ទៅកាន់ទំព័រ៖