ព្រះត្រៃបិដក ភាគ ៥០

 ​បុគ្គល​ណា​ ​សរសើរ​នូវ​បុគ្គល​ដែល​គួរ​និន្ទា​ ​ឬ​តិះដៀល​បុគ្គល​ដែល​គួរ​សរសើរ​ ​បុគ្គល​នោះ​ឈ្មោះថា​ ​សន្សំ​នូវ​ទោស​ដោយ​មាត់​ ​រមែង​មិនបាន​សេចក្តី​សុខ​ ​ព្រោះ​ទោស​នោះ​ទេ​។​
​ការ​ចាញ់​ដោយ​ទ្រព្យ​ណា​ ​ព្រោះ​ល្បែងភ្នាល់​ទាំងឡាយ​ ​ព្រមទាំង​ខ្លួន​ទាំងអស់​ ​ការ​ចាញ់​នេះ​ឈ្មោះថា​ ​កំហុស​មាន​ប្រមាណ​តិច​ទេ​ ​បុគ្គល​ណា​ ​ញុំាង​ចិត្ត​ឲ្យ​ប្រទូស្ត​ ​ចំពោះ​ពួក​បុគ្គល​ដែល​ប្រព្រឹត្ត​ល្អ​ ​បុគ្គល​នេះឯង​ ​ទើប​ឈ្មោះថា​ ​មាន​កំហុស​ធំ​ក្រៃលែង​។​ ​បុគ្គល​ដំ​កល់​វាចា​ ​និង​ចិត្ត​ដ៏​លាមក​ ​តិះដៀល​ព្រះ​អរិយៈ​ ​រមែង​ទៅ​កើត​ក្នុង​នរក​ណា​ ​នរក​នោះ​ ​មាន​មួយ​សែន​និរព្វុទៈ​ ​និង​ ​៣៦​ ​និរព្វុទៈ​ ​(​ដោយឡែក​ទៀត​)​ ​ផង​ ​៥​ ​អព្វុទៈ​ផង​។​

 [​៩០​]​ ​គ្រានោះ​ ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ ​ក្រាប​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ក៏​ត្រាស់​សួរ​ដូច្នេះ​ថា​ ​
ថយ | ទំព័រទី ៣៧៨ | បន្ទាប់
ID: 636855466170573087
ទៅកាន់ទំព័រ៖