ព្រះត្រៃបិដក ភាគ ៥០

​ចិត្ត​របស់​ភិក្ខុ​ណា​ ​មិន​បង្អោន​ទៅ​ ​ដើម្បី​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​ដើម្បី​ប្រកប​រឿយ​ ​ៗ​ ​ដើម្បី​ព្យាយាម​មិន​ដាច់​ ​ដើម្បី​តាំង​ទុក​នូវ​ព្យាយាម​ ​ភិក្ខុ​នោះ​ឈ្មោះថា​ ​មិនបាន​លះបង់​សេចក្តី​រឹងត្អឹង​នៃ​ចិត្ត​ ​ទី១​ ​នេះ​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​សង្ស័យ​ក្នុង​ធម៌​។​បេ​។​ ​សង្ស័យ​ក្នុង​សង្ឃ​ ​សង្ស័យ​ក្នុង​សិក្ខា​ ​ក្រោធ​ខឹង​ ​មិន​ពេញចិត្ត​ ​មានចិត្ត​ត្រូវ​ទោសៈ​ខ្ទាំងខ្ទប់​ ​មាន​សេចក្តី​រឹងរូស​ក្នុង​សព្រហ្មចារី​ទាំងឡាយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ណា​ជា​អ្នក​ក្រោធ​ខឹង​ ​មិន​ពេញចិត្ត​ ​មានចិត្ត​ត្រូវ​ទោសៈ​ខ្ទាំងខ្ទប់​ ​មាន​សេចក្តី​រឹងរូស​ក្នុង​សព្រហ្មចារី​ទាំងឡាយ​ហើយ​ ​ចិត្ត​របស់​ភិក្ខុ​នោះ​ ​រមែង​មិន​បង្អោន​ទៅ​ដើម្បី​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​ដើម្បី​ប្រកប​រឿយ​ ​ៗ​ ​ដើម្បី​ព្យាយាម​មិន​ដាច់​ ​ដើម្បី​តាំង​ទុក​នូវ​ព្យាយាម​។​ ​ចិត្ត​របស់​ភិក្ខុ​ណា​ ​មិន​បង្អោន​ទៅ​ ​ដើម្បី​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​ដើម្បី​ប្រកប​រឿយ​ ​ៗ​ ​ដើម្បី​ព្យាយាម​មិន​ដាច់​ ​ដើម្បី​តាំង​ទុក​ព្យាយាម​ ​ភិក្ខុ​នោះ​ឈ្មោះថា​ ​មិនបាន​លះបង់​សេចក្តី​រឹងត្អឹង​នៃ​ចិត្ត​ទាំង​ ​៥​ ​នេះ​ ​យ៉ាងនេះ​ឯង​។​ ​
ថយ | ទំព័រទី ៣៨ | បន្ទាប់
ID: 636854994811022863
ទៅកាន់ទំព័រ៖