ព្រះត្រៃបិដក ភាគ ៥០
បពិត្រព្រះអង្គដ៏ចំរើន មួយទៀត ភិក្ខុជាខីណាស្រព ពិចារណាឃើញច្បាស់ នូវកាមទាំងឡាយ មានឧបមាដូចរណ្តៅរងើកភ្លើង ដោយបញ្ញាដ៏ប្រពៃតាមពិត។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុជាខីណាស្រព ពិចារណាឃើញច្បាស់ នូវកាមទាំងឡាយ មានឧបមាដូចរណ្តៅរងើកភ្លើង ដោយបញ្ញាដ៏ប្រពៃតាមពិត ដោយហេតុណា បពិត្រព្រះអង្គដ៏ចំរើន នេះឯងចាត់ជាកំឡាំងរបស់ភិក្ខុជាខីណាស្រព ដែលនាំឲ្យភិក្ខុជាខីណាស្រព អាស្រ័យនូវកំឡាំងហើយ ទើបប្តេជ្ញានូវការអស់ទៅនៃអាសវៈទាំងឡាយថា អាសវៈទាំងឡាយ របស់អាត្មាអញ អស់ហើយ ១។ បពិត្រព្រះអង្គដ៏ចំរើន មួយទៀត ភិក្ខុជាខីណាស្រព មានចិត្តឱនទៅកាន់វិវេក ឈមទៅរកវិវេក ទោរទន់ទៅរកវិវេក ឋិតនៅក្នុងវិវេក ត្រេកអរក្នុងការចេញចាកកាម ជាចិត្តវិនាសចាកធម៌ទាំងឡាយ ដែលជាទីតាំងនៃអាសវៈ ដោយប្រការទាំងពួង។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុជាខីណាស្រព មានចិត្តឱនទៅរកវិវេក ឈមទៅរកវិវេក ទោរទន់ទៅរកវិវេក ឋិតនៅក្នុងវិវេក ត្រេកអរក្នុងការចេញចាកកាម ជាចិត្តវិនាសចាកធម៌ទាំងឡាយ ដែលជាទីតាំងនៃអាសវៈ ដោយប្រការទាំងពួង ដោយហេតុណា បពិត្រព្រះអង្គដ៏ចំរើន នេះឯងចាត់ជាកំឡាំងរបស់ភិក្ខុជាខីណាស្រព
ID: 636855466614398472
ទៅកាន់ទំព័រ៖